ព័ត៌មាន
កម្មវិធីផ្ដល់អាហារនៅបឋមសិក្សាជួយលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ និងកាត់បន្ថយចំណាយគ្រួសារ
មាតាបិតា និងអាណាព្យាបាលសិស្ស ពេញចិត្ត និងគាំទ្រចំពោះកម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយឱ្យកុមារខិតខំរៀនសូត្រ ដោយទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងក៏បានជួយកាត់បន្ថយការចំណាយលើការផ្គត់ផ្គង់អាហារពេលព្រឹកដល់ពួកគេ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកឡើងថា កម្មវិធីនេះ បានរួមចំណែកកាត់បន្ថយនូវពេលវេលា និងការចំណាយ ដោយពួកគាត់មិនត្រូវរវល់ច្រើននឹងការក្រោកពីព្រឹកដើម្បីចំអិន ឬទិញអាហារឲ្យកូនបរិភោគ សម្រាប់ពេលព្រឹក ខណៈជាមធ្យមត្រូវចំណាយលើអាហារពេលព្រឹកកូនៗ ពី១០០០រៀល ទៅ២០០០រៀល ។
ពលរដ្ឋបន្តថា ទុកចិត្តនឹងអាហារដែលសាលារៀបចំ ព្រោះពេលកូនៗពួកគាត់បរិភោគទៅ ពុំដែលមានបញ្ហាសុខភាពអ្វីនោះដែរ ទាំងការាក់រុះ ឬក្អួតចង្អោរ ប៉ុន្តែបែរជាទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលជួយកាត់បន្ថយលើការថែទាំសុខភាពពួកគេផងដែរ ។

សម្រាប់សិស្សានុសិស្សរៀននៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានឲ្យដឹងថា របបអាហារពេលព្រឹក ដែលផ្ដល់ដោយសាលា បានជួយបញ្ចៀសការរំខាន ដល់ការសិក្សារបស់ពួកគេ ព្រោះមានអាហារបរិភោគគ្រប់គ្រាន់ ហើយផ្ដោតតែលើការសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលារៀនគោលដៅចំនួនជាង ១ពាន់សាលា នៅក្នុងខេត្តចំនួន១០ ដែលមានសិស្សទទួលផលសរុបប្រមាណ ៣ម៉ឺននាក់។ កម្មវិធីនេះប្រើប្រាស់កសិផល ក្នុងសហគមន៍មានគោលបំណងទ្រទ្រង់ ការលូតលាស់កាយសម្បទា និងបញ្ញា ស្មារតីក្នុងការទទួលយកការសិក្សាតាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារនៅតំបន់ ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំងរួមចំណែកបង្កើនអត្រាចុះឈ្មោះចូលរៀន និងកាត់បន្ថយ អត្រាបោះបង់ការសិក្សានៅបឋមសិក្សាផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣