ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវសិស្សជំនះឧបសគ្គសិក្សាឲ្យបានចប់ ដើម្បីមានចំណេះដឹងចូលរួមអភិវឌ្ឍន៍ជាតិ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ហើយជំនះឧបសគ្គនានា ដើម្បីរៀនឲ្យបានចប់ មានចំណេះជំនាញ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្ស និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្តារខៀនកិត្តិយស របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសាលាបឋមសិក្សាត្រពាំងក្តុល ស្ថិតក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ស្ពឺ បានខិតខំនិងយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍន៍ខេត្ត និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតឱ្យមានឱកាសការងារ ដើម្បីទទួលបានចំណូលផ្គត់ផ្គងគ្រួសារ ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសជិត ១៦០០កន្លែង ដែលអាចផ្តល់ឱកាសការងារដល់ពលរដ្ឋទូទាំងខេត្តប្រមាណជាង ៣០ម៉ឺននាក់ នេះនៅមិនទាន់បានគិតចូលពីចំនួនកម្មករ កម្មការិនីដែលបាននិងកំពុងបម្រើការ នៅតាមទីតាំងសហគមន៍ទេសចរណ៍ កសិ-ឧស្សាហកម្ម និងកសិកម្មជាច្រើនកន្លែងទៀតផង។
អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ដោយការអភិវឌ្ឍន៍រីកចម្រើន ខេត្តបាននិងកំពុងត្រូវការចាំបាច់នូវធនធានមនុស្ស ដើម្បីបម្រើឱ្យវិស័យទាំងនេះ ទាមទារឱ្យក្មួយៗ ត្រូវខិតខំរៀនសូត្រនូវរាល់ចំណេះដឹង និងបច្ចេកទេស ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា បើមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាព គឺទាមទារការខិតខំយកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ និងមានសមត្ថភាព ហើយនៅពេលដែលក្មួយៗរៀនពូកែ និងសមត្ថភាព ប្រាកដណាស់ពិតជាអាចរកបានការងារល្អ និងមានប្រាក់ចំណូលខ្ពស់អាចជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន និងត្រូវជំនះឱ្យបាននូវទស្សនៈ(ឈប់រៀនព្រោះក្រ) ។
ជាមួយនេះ ឯកឧត្តម ក៏បានក្រើនរំឭកបន្ថែមទៅដល់អាជ្ញាធរក្រុង-ស្រុក ឱ្យបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មិនត្រូវព្រងើយកន្តើយលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ត្រូវជម្រុញការតបណ្តាញទឹកស្អាត និងអគ្គិសនីទៅដល់គ្រប់ភូមិ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ រួមទាំងបង្កលក្ខណៈងាយស្រួលនានា សម្រាប់ការរស់នៅរបស់ពលរដ្ឋ ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង