ព័ត៌មាន
AmCham ៖ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក កំពុងរីកចម្រើនល្អ
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានមើលឃើញថា ទំនាក់ទនពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក បាននិងកំពុងដំណើរការយ៉ាងល្អតាមរយៈការដោះដូរទំនិញរវាងប្រទេសទាំងពីរ ដែលបង្ហាញពីកំណើនខ្ពស់គួរឱ្យកត់សម្គាល់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ហើយនិន្នាការនេះនឹងបន្តមានកំណើនជាវិជ្ជមានក្នុងឆ្នាំ២០២៦នេះ។
លោក ខេស៊ី បាណេត (Casey Barnett ) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham) បានប្រាប់ BTV នាថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២៦ថា ក្នុងឆ្នាំនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក បានដំណើរការយ៉ាងរលូន ពោលគឺ ផលិតផលអាមេរិកបាននាំចូលមកប្រទេសកម្ពុជាកើនឡើងជាង ៥០ភាគរយ ចាប់ពីបណ្តាក់កណ្តាលឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៥។ កំណើននេះ កើនឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចអនុគ្រោះពន្ធសូន្យភាគរយសម្រាប់ មុខទំនិញដែលមានមូលដ្ឋានផលិតនៅសហរដ្ឋអាមេរិកនាំចូលមកប្រទេសកម្ពុជា។នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពន្ធបដិការវាងកម្ពុជា-អាមេរិក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក សម្រេចបាន ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤ភាគរយ បៀបនឹងឆ្នាំ ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបាន ១២,៧៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៨, ៣៤ភាគរយ ខណៈកម្ពុជានាំចូលទំនិញមកវិញក្នុងទំហំទឹកប្រាក់ជាង ៤១៧លានដុល្លារអាម៉េរិក កើនឡើង ៥៧,៨៣%។
មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា ផលិតផលសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ រួមមាន រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣