ព័ត៌មាន
រដ្ឋមន្ត្រីធម្មការកោតសរសើរសន្និបាតក្រសួង ដែលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសា សនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងធម្មការ និងសា សនា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែកុម្ភៈ និងបិទនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនដល់សម្តេចជាអ ម្ចាស់ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងអង្គពិធីទាំងមូល។
ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រ សួង និងរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ សមិទ្ធផលទាំងនេះឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងរួមមាន៖ ការលើកកម្ពស់សាសនារបស់រដ្ឋ, ការលើកកម្ពស់សី លធម៌សង្គម, ការរក្សាសុខដុមនីយកម្មសាសនា, ការពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត, ការអភិវ ឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស រួមទាំងការអភិវឌ្ឍវិស័យធម្មការ និងសាសនា ព្រមទាំងជាការចូលរួមលើកកម្ពស់សីលធម៌ គុណធម៌ និងសុជីវធម៌របស់ពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានគាំទ្រដល់ស្មារតីអង្គសន្និបាតរបស់ក្រសួងធម្មការ និងសាសនា ដែលបានកំណត់ដាក់ចេញនូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងចំនួន៥គឺ៖ ការលើកកម្ពស់សាសនារបស់រដ្ឋ ការលើកកម្ពស់សីលធម៌សង្គម ការរក្សាសុខដុមនីយកម្មសាសនា ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ដើម្បីបន្តអនុវត្តឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ផងដែរ។
ក្រៅពីថ្លែងកោតសរសើរ និងគាំទ្រនោះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្ដល់នូវទស្សនទាន ៩ ចំណុច ដើម្បីសង្គមកម្ពុជា ពោរពេញដោយភាពសុខដុម និងការអភិវឌ្ឍ៕
ដោយ៖ គង់ ឌិន














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣