ព័ត៌មាន
ករណីក្មេងទំនើងបង្កហិង្សាប៉ុនប៉ងឃាតកម្មនៅក្បែរកោះនរា ខណ្ឌច្បារអំពៅ សមត្ថកិច្ចស្រាវជ្រាវឃាត់ជនសង្ស័យបានម្នាក់ហើយ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយបង្កហិង្សាកាប់ប្រហារជនរងគ្រោះ០២នាក់ បណ្តាលឲ្យរងរបួសធ្ងន់នៅក្បែរកោះនរា ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវឈានទៅឃាត់ខ្លួនបានហើយ ដោយរូបគេជាជនដៃដល់ផ្ទាល់ ។
ការស្រាវជ្រាវឃាត់ខ្លួននេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ ដោយឃាត់ជនសង្ស័យបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ជនសង្ស័យមានឈ្មោះ ឈ្មោះ ម៉ាក់ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដេគ័រ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (អ្នកកាប់) ។
ចំណែកជនរងគ្រោះមានឈ្មោះ ឈ្មោះ អុិត ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកលក់ដូរ , និងម្នាក់ទៀតឈ្មោះ វ៉ន ជីវ័ន្ដ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរលក់ដូរ ។
គួររំលឹកថា ៖ ករណីហិង្សាប៉ុនប៉ងឃាតកម្មដោយកាប់ប្រហារគ្មានញញើតដៃខាងលើនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនើបអាសុី ផ្លូវជាតិលេខ១ ក្បែរតំបន់កោះនរា ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ លីហេង




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣