ព័ត៌មាន
ក្រសួងបរិស្ថានជំរុញការចូលរួមទប់ស្កាត់ការកាប់រុករាន ឆ្កាដុតព្រៃ ដើម្បីធ្វើកសិកម្ម និងយកដីជាកម្មសិទ្ធិ ការដុតសំរាម និងសំណល់ប្លាស្ទិក ដែលនាំឱ្យមានការប៉ះពាល់ដល់ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់
នារសៀសថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រភាពខ្យល់ សំឡេង និងរំញ័រ សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង បានចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ និងធ្វេីការត្រួតពិនិត្យគុណភាពខ្យល់ដោយប្រើរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
នៅក្នុងឱកាសនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានជម្រាបជូនអំពីស្ថានភាពគុណភាពខ្យល់ ការតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ការដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ជាមួយគ្នានេះ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។
លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានផ្សព្វផ្សាយ និងអំពាវនាវដល់អ្នកចូលរួមកម្មវិធី ជាពិសេសសិស្សានុសិស្ស ចូលរួមផ្សព្វផ្សាយបន្ត និងអនុវត្តវិធានការ តាមសារាចរណែនាំលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣