ព័ត៌មាន
អាកាសចរណ៍ស៊ីវិល បានកំណត់ឆ្នាំ២០២៦នេះ ដឹកអ្នកដំណើរតាមផ្លូវអាកាស ឱ្យបានចំនួន៨លាននាក់
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដាក់ផែនការកំណតក្នុងឆ្នាំ២០២៦នេះ ត្រូវដឹកដំណើរតាមផ្លូវអាកាស ឱ្យបានចំនួន៨លាននាក់។
ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានសម្រេចដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន៦០ ដោយក្នុងនោះមាន២០ទិសដៅការងារថ្មី និង៤០ទិសដៅការងារអនុវត្តបន្ត ដើម្បីអនុវត្តឱ្យបាន
ហើយការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវសម្រេចឱ្យបានចំនួន៨លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន១១២ពាន់តោន ជើងហោះហើរចេញ-ចូលជាង៧២ពាន់ជើង ដោយសារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌ ហើយនឹងនាំមកនូវសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ស៊ីវិលប្រសើរថែមទៀត ដោយសារមានច្បាប់អាកាសចរណ៍ស៊ីវិលថ្មី និងការកសាងបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត និងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកសុវត្ថិភាពនិងសន្តិសុខ ត្រូវបានពង្រឹងជាបន្តបន្ទាប់។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ណែនាំបន្ថែមទៀត ដើម្បីទទួលបានលទ្ធការងារកាន់តែប្រសើ ក្នុងនោះត្រូវផ្សព្វផ្សាយច្បាប់អាកាសចរណ៍ថ្មី ចូលជាធរមានរួចហើយ, ត្រូវរៀបចំបទប្បញ្ញត្តិសេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវអាកាស និងបទប្បញ្ញត្តិធានារ៉ាប់រងដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាបន្ទុករបស់អគ្គនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស បន្ទាប់ច្បាប់អាកាសចរណ៍ថ្មី ចូលជាធរមានរួចហើយ, ត្រូវពិនិត្យកែសម្រួល ឬ ធ្វើថ្មីឡើងវិញបទប្បញ្ញត្តិអាកាសចរណ៍ស៊ីវិល(Cambodia Civil Aviation Regulations) ច្បាប់អាកាសយានគ្មានមនុស្សបើក(Drone Regulation) ត្រូវពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារ បង្កើនកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ព្រមទាំង ឲ្យបានល្អ, ត្រូវសិក្សានិងរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលប្រកបដោយនិរន្តរភាព(Sustainable Aviation Road Map) ស្របតាមគោលការណ៍អាស៊ាន ជាបន្ទុករបស់អគ្គនាយកដ្ឋានគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាស ទើបអាចសម្រេចបានតាមផែនការក្នុងឆ្នាំដំណាច់ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ អាកាសចរណ៍ស៊ីវិល ទទួលបានលទ្ធផលការងារជាច្រើន ក្នុងនោះបានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជិត៧លាននាក់កើន១២% ប្រៀបធៀបឆ្នាំ២០២៤,បានដឹកជញ្ជូនទំនិញតាមផ្លូវជាង៩ម៉ឺនតោនកើន២១% ប្រៀបធៀបឆ្នាំ២០២៤ ហើយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលចំនួន ៣៦ក្រុមហ៊ុន បានភ្ជាប់ជើងហោះហើរទៅកាន់ ៥២ទីក្រុង និង១៨ប្រទេស ហើយបានរកចំណូលជូនរដ្ឋបានជាង១លានដុល្លារសហរដ្ឋអាម៉េរិក ៕
ផលិត គង់ រ៉េន









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣