ព័ត៌មាន
តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធករណីឆបោកជាក្រុមដោយមានការចាត់តាំង (Online Scam) ដាក់ពន្ធនាគារ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បានចេញដីការសម្រេចឃុំខ្លួនជនល្មើសជាជនជាតិចិន០២នាក់ជាមេខ្លោងពាក់ព័ន្ធករណីឆបោកជាក្រុមដោយមានការចាត់តាំង លើបទល្មើស ( Online Scam ) ដាក់ពន្ធានាគារបណ្តោះអាសន្ន ។

ជនត្រូវចោទទាំង០២នាក់ មានឈ្មោះ WANG ZONGQING ភេទប្រុស អាយុ៣៥ឆ្នាំ, និងម្នាក់ទៀតឈ្មោះ LIU DINGHUA ភេទប្រុស អាយុ៣៤ឆ្នាំ ។ ជនទាំង០២នាក់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ “ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង “ ប្រព្រឹត្តនៅចំណុចផ្ទុះលេខB២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា ជនល្មើសជាជនជាតិចិន ទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួន ក្នុងរង្វង់ការចុះរដ្ឋបាលពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយឯកឧត្តមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ធ្វើឡើងនៅចំណុចផ្ទះលេខB២.០៨៧ ( បុរី អេលីហ្សេ ) ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យខាងលើ កម្លាំងអាជ្ញាធរចម្រុះ បានពិនិត្យរកឃើញជនបរទេស៦៩នាក់ ស្រី០៧នាក់ ស្មើរ០៥សញ្ជាតិ ។ ក្នុងនោះបានរកឃើញសម្ភារមួយចំនួនដូចជា ទូរស័ព្ទដៃ និង កុំព្យូទ័រ ដែល សង្ស័យពាក់ព័ន្ធនឹងបទល្មើស ONLINE SCAMS ៕ លីហេង






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣