ព័ត៌មាន
យុទ្ធនាការធាក់ស៊ីក្លូភ្នំពេញទៅស្ទឹងត្រែងដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងអភិរក្សស៊ីក្លូខ្មែរ
ក្រុមអ្នកធាក់ស៊ីក្លូ១០រូប បានធ្វើយុទ្ធនាការជិះស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា បានចាប់ផ្តើមចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញហើយ ហើយបើតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា យុទ្ធនាការធាក់ស៊ីក្លូចំងាយផ្លូវ៣៧០គ.មនេះ នឹងធានាបាននូវការការអភិរក្ស អភិវឌ្ឍន៍ ពិសេសទទួលបានគាំទ្រប្រើប្រាស់ច្រើននៅក្នុងសង្គមកម្ពុជា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសជូនដំណើរក្រុមអ្នកធាក់ស៊ីក្លូភ្នំពេញស្ទឹងត្រែងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះថា តាមរយៈការចំណាយពេលចំនួន៦ថ្ងៃ ធ្វើយុទ្ធនាការធាក់ស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែងលើចម្ងាយ៣៧០គ.ម របស់ក្រុមអ្នកធាក់ស៊ីក្លូនេះ គឺរួមចំណែកផ្សព្វផ្សាយទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងជំរុញការអភិរក្ស អភិវឌ្ឍន៍ ក៏ដូចជំរុញការគាំទ្រ និងប្រើប្រាស់ស៊ីក្លូធ្វើដំណើរកាន់តែច្រើននៅក្នុងសង្គមកម្ពុជា ហើយក្រសួងទេសចរណ៍ផ្ទាល់ នឹងជំរុញការផ្តល់តម្លៃបន្ថែម ដោយជំរុញឲ្យឲ្យអាជីវកម្មទេសរណ៍ ពិសេសការីទេសចរណ៍រៀបចំកញ្ចប់ទេសចរណ៍ ដោយមានដាក់បញ្ចូលឲ្យទេសចរអន្តរជាតិទទួលបានពិសោធន៍ធ្វើដំណើរតាមស៊ីក្លូនេះផងដែរ។
ប្រធានសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូបានថ្លែងការអរគុណជាខ្លាំងដែលក្រសួងទេសចរណ៍ជំរុញមានព្រឹត្តិការណ៍ធាក់ស៊ីក្លូភ្នំពេញ ស្ទឹងត្រែង ហើយតាមរយៈយុទ្ធនាការធ្វើដំណើរតាមស៊ីក្លូ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ ទាក់ទាញទេសចរទស្សនាភ្នំពេញ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ពិសេសជំរុញការគាំទ្រប្រើប្រាស់សេវាធ្វើដំណើរតាមស៊ីក្លូ ខណៈ បច្ចុប្បន្នការប្រើប្រាស់ ការធ្វើដំណើរតាមស៊ីក្លូរបស់ប្រជាពលរដ្ឋខ្មែរហាក់មានធ្លាក់ចុះ និងមានការប្រើប្រាស់ច្រើន រកចំណូលបានច្រើន នៅក្នុងវិស័យទេសចរណ៍ជាពិសេសនៅក្នុងរដូវពេលមានទេសចរអន្តរជាតិមកទស្សនាច្រើន។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងថា ការចេញដំណើរបស់ក្រុមអ្នកធាក់ស៊ីក្លូចំនួន១០ស៊ីក្លូ ពីវិមានឯករាជ្យ រាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែងចម្ងាយ៣៧០គ.ម ដោយមានស៊ីក្លូអមជូនដំណើរចំនួន៤០ស៊ីក្លូនេះ នឹងជិះទៅដល់ខេត្តស្ទឹងត្រែងនៅថ្ងៃទី៦ ខែមីនា គឺចំថ្ងៃ ដែលខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ទេសចរណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែងចំងាយ៣.៥គ.ម និងអមដោយមានការរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត ពិសេសព្រឹត្តិការណ៍ប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ស្ទឹងត្រែង រយៈពេល៥ឆ្នាំ ២០២៦-២០៣០ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ នាំគ្នាទស្សនាតំបន់ទេសចរណ៍បូរីអូស្វាយដើម្បីជួយគាំទ្រដល់សេវាកម្មសហគមអេកូទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញពលរដ្ឋស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីខ្លួនឯង និងព្រឹត្តិការណ៍អបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងផ្សព្វផ្សាយការដាក់ចេញនាមសញ្ញា ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតាជាដើម។
រូបអត្ថបទ ស៊ុម សុខជា





-
ព័ត៌មាន4 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS5 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
កីឡា6 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន1 week agoសម្ដេចធិបតី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា