ព័ត៌មាន
អភិបាលខេត្តណែនាំអាជ្ញាធរខេត្តកំពតយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងតម្រូវការពលរដ្ឋឲ្យបានល្អ
អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបន្តពង្រឹងការយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅស្នូល។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទដីធ្លីជាមួយ ក្រុមហ៊ុន ជីប ម៉ុង នៅសាលាស្រុកបន្ទាយមាស ខេត្ត កំពត ក្នុងគោលបំណងសាកសួរសុខទុក្ខ ស្តាប់មតិយោបល់ ការលើកជាបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋដោយផ្ទាល់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខទុក្ខ បញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដោយដាក់ប្រជាជនជាគោលដៅ និងជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ។ ការដោះស្រាយវិវាទ និងសំណើសំណូមពររបស់ពលរដ្ឋ ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ សុចរិតភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ពលរដ្ឋទទួលបានយុត្តិធម៌ និងការពារ សិទ្ធិស្របច្បាប់របស់ខ្លួន។
ឯកឧត្តមបានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យរួមសហការយ៉ាងជិតស្និទ្ធ ពង្រឹងយន្តការសម្របសម្រួល និងប្រើប្រាស់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាដីធ្លី និងបញ្ហាប្រឈមផ្សេងៗ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់គុណភាពសេវាសាធារណៈ កាត់បន្ថយភាពយឺតយ៉ាវ និងពង្រឹងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។
សកម្មភាពជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយផ្ទាល់នេះ គឺជាការអនុវត្តជាក់ស្តែងនៃគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈ ការពង្រឹងអភិបាលកិច្ចល្អ និងការធានាឲ្យប្រជាពលរដ្ឋទទួលបានសេវា និងដំណោះស្រាយដោយស្មើភាព តម្លាភាព និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកស្ថាបនាសង្គមមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយច៏រភាព ហើយចំពោះវិវាទរវាងក្រុមគ្រួសារពលរដ្ឋ និងក្រុមហ៊ុន ឯកឧត្តមអភិបាលនឹងចុះមកសម្របសម្រួលដោះស្រាយបញ្ចប់ នៅសប្តាហ៍ក្រោយ៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣