ព័ត៌មាន
ទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នាំយកមូលនិធិមនុស្សធម៌ របស់សហគមន៍ខ្មែរនៅកូរ៉េ ចែកជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព
សៀមរាប: ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ បងប្អូនជនភៀសសឹកតាមខ្សែបន្ទាត់ព្រំដែន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននាំយកមូលនិធិមនុស្សធម៌របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ចំនួន ២ ម៉ឺនដុល្លារអាម៉េរិក ដែលបានរៀបចំជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧គ្រួសារ ស្មើនឹង ១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សារិទ្ធ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក លី សារី អភិបាលរងខេត្តសៀមរាប និង លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ និង ព្រមទាំងតំណាងសហគមន៍ខ្មែរនៅកូរ៉េ។
មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមបរិច្ចាគជាថវិការពីបងប្អូនសហគមន៍ខ្មែរដែលរស់នៅ ធ្វើការ និងសិក្សារៀនសូត្រ នៅប្រទេសកូរ៉េ ក្នុងគោលបំណងសម្រាលបន្ទុករបស់រដ្ឋាភិបាល និងចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនជនភៀសសឹក និងគ្រួសារវិរៈកងទ័ពដែលត្រូវបានជម្លៀសពីតំបន់សមរភូមិមុខ និងត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។
ថ្លែងក្នុងកម្មវិធីចែកអំណោយមនុស្សធម៌នេះ ឯកឧត្តម ឯកអគ្គរាជទូត បានមានប្រសាសន៍ថា បើទោះបីជាជំនួយទាំងនេះមិនអាចឆ្លើយតប និងបំពេញបាននូវតម្រូវការ និងការលំបាក របស់បងប្អូនប្រជាជនភៀសសឹកក្តី តែវាបានបង្ហាញនូវស្មារតី សាមគ្គីភាព ស្រលាញ់ជាតិមាតុភូមិ ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ បើទោះបីជាពួកគាត់នៅចាកឆ្ងាយពីទឹកដីកំណើតក៏ដោយ តែទឹកចិត្តរបស់ពួកគាត់នៅតែនឹករលឹកដល់ស្រុកកំណើត និងតែងតែចង់ចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិជានិច្ច៕ អត្ថបទ បានសុខរិទ្ធិ
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣