ព័ត៌មាន
អាគារសិក្សាថ្មី និងសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែន ព្រែកអាជី ត្រូវបានសម្ភោធជាផ្លូវការ
ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ស្មើ១២បន្ទប់ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រែកអាជី ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីបម្រើដល់ប្រយោជន័សិក្សារបស់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី របស់សង្គមជាតិ ។
នៅក្នុងឱកាសនោះឯកឧត្តម ផារ៉ា មង្គល បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកក្រូចឆ្មារ និងបានបានសម្តែងនូវការកោតសរសើរចំពោះការផ្ដួចផ្ដើមដឹកនាំរបស់ ឯកឧត្តម គង់ ភឿន ចំពោះការជួយជ្រោមជ្រែងក្នុងការបង្កើតនូវសមិទ្ធផលសម្រេចបាននូវអគារសិក្សាថ្មីនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា ចំណេះដឹងគឺជាគ្រឹះដ៏សំខាន់សម្រាប់យុវជន ដើម្បីក្លាយជាសរសរទ្រូងជាតិ ព្រមទាំងបានអំពាវនាវឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យ ស្តាប់ដំបូន្មានឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងជៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍។
ជាមួយគ្នានោះឯកឧត្តមក៏បានផ្តាំផ្ញើ និងសំណូមពរឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច បង្កើនការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ព្រមទាំងត្រូវបន្តចុះមូលដ្ឋានដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ៕
ដោយ ៖ សេងឡុង








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣