ព័ត៌មាន
នៅឆ្នាំ២០២៥ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន
ភ្នំពេញ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានធ្វើឡើងនៅក្នុងឆ្នាំ២០២៥, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺននាក់ ចាប់យកសារធាតុញៀនជាង ៧តោន និងសារធាតុគីមីផ្សំជិត ៥០តោន។ នេះបើតាម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនានេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនា នេះថា ការពិតណាស់ រដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងយកបញ្ហាគ្រឿងនេះ ជាអាទិភាពទី១។ ហេតុនេះ ក្នុងឆ្នាំ២០២៥ កន្លងទៅ នគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៩,២១៨ ករណី ឃាត់ខ្លួន ជនសង្ស័យចំនួន ២២,៩២៦នាក់ (ស្រី ១,៦១៦នាក់) ចាប់យកសារធាតុញៀន សរុប ចំនួន ៧តោន ៨៥១គ.ក្រ និងសារធាតុគីមីផ្សំ ជាង៤៨តោន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានបញ្ជាក់ថា សារធាតុញៀនដែលសមត្ថកិច្ចចាប់បានច្រើនបំផុតគឺ ប្រភេទ អ៊ិចស្តាស៊ី សមត្ថកិច្ចចាប់បានជិត ៤ តោន ប្រភេទមេតំហ្វេតាមីន ជាង១តោន និងប្រភេទ កេតាមីន ជាង១តោន។ បើប្រៀបធៀបលទ្ធផលបង្ក្រាបបទល្មើសកាលពីឆ្នាំ២០២៤ ធៀបនិងឆ្នាំ២០២៥ ឃើញថា ៖ បទល្មើសគ្រឿងញៀនមានការកើនឡើងចំនួន ៨៨១ករណី កើនឡើង ១០.៥៦%។ ជនសង្ស័យមានការកើនឡើង ចំនួន ១៨២៤នាក់ កើនឡើង ៨.៦៤%។ គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាន មានការថយចុះ ប្រហែល ៣តោន។ សារធាតុគីមីផ្សំ មានការកើនឡើង ជាង ៤៨តោន។
ចំពោះស្ថានភាពគ្រឿងញៀន ស្ថានភាពជាទូទៅនៃបទល្មើសគ្រឿងញៀននៅក្នុងកម្ពុជាមានការថមថយដោយក្នុងនោះ៖ មិនមានករណីផលិត កែឆ្នៃគ្រឿងញៀនទ្រង់ទ្រាយធំៗទៀតនោះទេ គឺមានតែការកែច្នៃគ្រឿងញៀនទ្រង់ទ្រាយតូចៗ នៅតាមផ្ទះ និងតាមខុនដូរ។ ការប្រើប្រាស់គ្រឿងញៀននៅតាមសប្បាយដ្ឋានមានការថយចុះ ស្ទើតែទាំងស្រុង៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣