ព័ត៌មាន
អគារសារមន្ទីរតេជោសន្ដិភាពសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុនកាលពីដើមឆ្នាំ២០២៤ បានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃនេះ
សៀមរាប៖ អគារសារមន្ទីរតេជោសន្ដិភាពនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltdកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ នេះបើតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC។

ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប បានរៀបចំពិធីបញ្ចប់ការសាងសង់និង ផ្ទេរ-ប្រគល់អគារតេជោសន្ដិភាព ដែលមានទំហំ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ និងមានក្រឡាផ្ទៃសរុបចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសរុបប្រមាណ១២ហិកតា ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនអង្គភាព CMAC។
ឯកឧត្តមបន្តថា អគារសារមន្ទីរតេជោសន្ដិភាពនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltdកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ហេង រតនា បញ្ជាក់ថា សារមន្ទីរនេះត្រូវបានកសាងឡើង ដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រក្នុងស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្មនៃសង្គ្រាមនៅព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពប្រសិទ្ធនាមសារមន្ទីរនេះថា «សារមន្ទីរតេជោសន្តិភាព»។
ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃសម្រាប់ការសាងសង់អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនេះឡើង។ ទន្ទឹងនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្រ្តី JICA ក៏ដូចជាក្រុមហ៊ុន consultants” The consortium of Oriental Consultants Global Co. Ltd and the Japan International Cooperation System” និងក្រុមហ៊ុនសំណង់ SATO KOGYO គ្រប់ឋាននុក្រមដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថាសំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឲ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣