ព័ត៌មាន
ទេសចរបរទេសគាំទ្រភ្នំពេញជាក្រុងទេសចរណ៍ល្អបំផុតមួយលើពិភពលោកនៅឆ្នាំ២០២៥
តាមប្រភពពី Condé Nast Traveler បានបង្ហាញលទ្ធផលការស្ទង់មតិជាអន្តរជាតិថា រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់កំពូលទី10 ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៥។ សម្រាប់លទ្ធផលការស្ទង់មតិនេះ ភ្ញៀវបរទេស បានថ្លែងការគាំទ្រ ហើយថា រាជធានីភ្នំពេញ ក៏ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជីវិត ដែលការប្រកបរបររបស់ប្រជាជន មានភាពរស់រវើកខ្លាំង និងទាក់ទាញ។
ភ្ញៀវទេសចរអន្តរជាតិ មកពីអង់គ្លេស បារាំង អាឡឺម៉ង់ បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះថា រាជធានីភ្នំពេញ ជាទីក្រុងទេសចរណ៍ធំស្រស់ស្អាត មានភាពសំបូរបែប រឿងរ៉ាវវប្បធម៌ប្រវត្តិសាស្ត្រ មានកន្លែងដើរកម្សាន្តច្រើន បៃតង ចរាចរណ៍មានភាពមមាញឹក ប្រជាជនមានភាពរស់រវើក ក្នុងការប្រកបរបរអាជីវកម្ម និងការងារ ជាដើម ហើយរាជធានីភ្នំពេញ សក្តិសមជាទីក្រុង ស្ថិតក្នុងចំណោមទីក្រុងទេសចរណ៍ធំល្អៗទាំង១០នៅពិភពលោក ហើយភ្ញៀវបរទេសនានានោះ ក៏បានអំពាវភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលចំណេះដឹង បទពិសោធន៍ល្អទាំងនោះ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៥ គឺកើតឡើងដោយសារប្រទេសជាតិមានការអភិវឌ្ឍ មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់រាជរដ្ឋាភិបាលកម្ពុជា និង គោលដៅទេសចរណ៍មានសុវត្ថិភាព និងភាពទាក់ទាញ។
តាមប្រភពពី Condé Nast Traveler បានបង្ហាញលទ្ធផលការស្ទង់មតិជាអន្តរជាតិថា ទីក្រុងធំៗដែលល្អបំផុតទាំង១០នៅលើពិភពលោក ក្នុងឆ្នាំ២០២៥ ( The Best Big Cities in The World in 2025) លំដាប់កំពូលលេខ១ ទីក្រុង Tokyo លេខ២ ទីក្រុង Kyoto ប្រទេសជប៉ុន លេខ៣ ទីក្រុង Cape Town ខណៈទីក្រុងSingapore ជាប់លំដាប់កំពូលលេខ៤ ត្រូវបានទទួលបានការកោតសរសើរចំពោះការរៀបចំផែនការទីក្រុងបៃតងមានប្រសិទ្ធភាព និងទិដ្ឋភាពការទទួលទានអាហារលំដាប់ថ្នាក់ពិភពលោក ដោយឡែករាជធានីភ្នំពេញ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់កំពូលទី១០ ដោយមានការឆ្លុះបញ្ជាំងពីការទទួលស្គាល់ជាសកលកាន់តែខ្លាំងឡើងៗ អំពីទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ និងជីវិតមានភាពរស់រវើកនៅក្នុងទីក្រុង។
អត្ថបទ ស៊ុម សុខជា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣