ព័ត៌មាន
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
ភ្នំពេញ៖ កម្ពុជាបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ កន្លងទៅ គឺទទួលបានលទ្ធផលល្អ និងបានទទួលការកោតសរសើពីប្រទេសជាមិត្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានមានប្រសាសន៍ថា លទ្ធផល នៃការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនគរបាលបង្ក្រាបបាននេះ គឺឆ្ពោះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយសារមានកិច្ចសហការល្អរវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយបណ្តាប្រទេសជាមិត្តមានដូចជា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) អាជ្ញាធរគ្រឿងញៀនចិន ក្រសួងសន្តិសុខសាធារណៈវៀតណាម ក្រសួងសន្តិសុខសាធារណៈ នៃសារធារណៈរដ្ឋឡាវ នាយកដ្ឋានចារកម្មសាធារណៈរដ្ឋកូរ៉េខាងត្បូង នគរបាលជាតិជប៉ុន និងនគរបាលអន្តរជាតិប្រចាំប្រទេសអាសានជាដើម ដែលធ្វើឲ្យការស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលល្អ ហើយបានទទួលការកោតសរសើពីប្រទេសជាមិត្ត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន៕ អត្ថបទ ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣