ព័ត៌មាន
ជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Organisation internationale de la Francophonie) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានចុះមកសួរសុខទុក្ខ ជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តធម្មរស្ស៊ី ហៅវត្តសំពៅលូន ខេត្តសៀមរាប។ ជនភៀសសឹងដែលត្រូវបានជម្លៀសពីផ្ទះសម្បែងនៅអូរស្មាចខេត្តឧត្តមានជ័យ បានបង្ហាញក្តីឈឺចាប់ពីការឈ្លានពាន់របស់ថៃដែលបានបំផ្លេចបំផ្លាញ់ផ្ទះសម្បែងរបស់គាត់។
ដំណើរទស្សនកិច្ចរបស់លោកជំទាវ សម្របសម្រួលដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ជនភៀសសឹកដែលត្រូវបានជម្លៀសពីផ្ទះសម្បែងនៅអូរស្មាចខេត្តឧត្តមានជ័យ បានបង្ហាញក្តីឈឺចាប់ពីការឈ្លានពាន់របស់ថៃដែលបានបំផ្លេចបំផ្លាញ់ផ្ទះសម្បែងរបស់គាត់។
ទន្ទឹមនឹងនេះ ជនភៀសសឹកអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយជំរុញឲ្យមានដំដោះស្រាយជម្លោះព្រំដែន ដើម្បីឲ្យពួកគាត់អាចត្រឡប់ទៅកសាងជីវភាពនៅក្នុងលំនៅ ឋានរបស់ពួកគាត់។
ជាមួយគ្នានេះ ជនភៀសសឹកបានថ្លែងអំណរគុណដល់រដ្ឋភិបាល និងរដ្ឋបាលខេត្ត ដែលយកចិត្តទុកដាក់មកលើពួកគាត់គ្រប់សព្វទាំងអស់។
គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ ប្រជាជនភៀសសឹកជម្លៀសមកនៅខេត្តសៀមរាប មានចំនួន ៤ ២៣៧ គ្រួសារ ស្មើនឹង ១៣ ៤៥១ នាក់ ក្នុងនោះស្រី្ត ៧ ០១១ នាក់ ។ ក្នុងចំណោមជនភៀសសឹងទាំងនោះ គឺមានកុមារ ចាស់ជរា ស្រ្តីមានផ្ទៃពោះ និងជនមានពិការភាព៕ អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣