ព័ត៌មាន
ប្រធានមន្ទីរកិច្ចការនារីភ្នំពេញ៖ ស្ត្រីបានចូលរួមថែរក្សាសន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះរបស់ជាតិ
ភ្នំពេញ៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រីស្ថិតនៅចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោម ១២០ប្រទេស និងលេខ២ ក្នុងអាស៊ាន ដែលស្ត្រីមាន ២១% លើសពីគោលដៅអង្គការសហប្រជាជាតិ។ កម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការ អនុវត្តរបៀបវារៈ “ស្ត្រីសន្តិភាពនិងសន្តិ សុខ»។ នេះជាការបញ្ជាក់របស់លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ នាព្រឹកថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦។
ប្រធានមន្ទីកិច្ចការនារីរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ៖ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសនានាលើសកលលោក បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ក្នុងគោលបំណង ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កា លានុវត្តភាពនានា ក៏ដូចបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ។ ប្រធានបទនេះរៀបចំឡើង ស្របតាមរបៀប វារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែល ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការលើកកម្ពស់តួនាទីស្ត្រីនិងក្មេងស្រីក្នុងការ ចូលរួមកសាង ការពារសន្តិភាព និងសន្តិសុខដោយប្រើប្រាស់ភាពជាអ្នកដឹក នាំ ដើម្បីបង្ការទប់ស្កាត់ជម្លោះការកសាងសន្តិភាព ព្រមទាំងការស្តារឡើងវិញក្រោយជម្លោះ។
លោកស្រីកាន់ រតនៈឧប្បុល បានបញ្ជាក់ទៀតថា៖ សន្តិភាពនៅកម្ពុជាមិនមែនកើតឡើង ដោយចៃដន្យនោះទេ។ សន្តិភាពកើតមានឡើងតាមរយៈការខិតខំរួមគ្នា និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជនគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ អតីតកាលដ៏ជូរចត់នៃការឆ្លង កាត់សង្គ្រាមរ៉ាំរ៉ៃ បានបង្រៀនកម្ពុជាឱ្យស្គាល់តម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិ ភាព និងសន្តិសុខរបស់សង្គម ជាតិ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលជាអគ្គមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនៃ «នយោ បាយ ឈ្នះ ឈ្នះ » បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិពេញលេញបរិបូរ ណ៍ និងសម្រេចបាននូវកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចមាននាពេលបច្ចុប្បន្ន។ សន្តិភាពនិងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួ សារ ដែលផ្តល់នូវបរិយាកាស អំណោយ ផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យ ខ្លាច ការពារស្ត្រីនិងក្មេងស្រីពីអំពើហិង្សា ការពារសិទ្ធិស្ត្រីនិងក្មេងស្រី និងផ្តល់សិទ្ធិ លេញសម្រាប់ស្ត្រីចូលរួមធ្វើសេចក្តី សម្រេចចិត្ត កសាង និងថែរក្សាសន្តិ ភាពនិងសន្តិសុខទាំងបែបប្រពៃណីនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋ កិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាព គ្រួសារនិងសង្គម៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣