ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការគាំទ្ររបស់ UN ដល់វិស័យអប់រំនៅកម្ពុជាជាកិច្ចសហការស៊ីជម្រៅដើម្បីសម្រេចឱ្យបាននូវគោលដៅ SDG 4
ភ្នំពេញ៖ ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (United Nations) និងសហការី នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអប់រំ។
មានប្រសាសន៍នាឱកាសនេះ លោកជំទាវតំណាង UN បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជាក្នុងអំឡុងពីរទសវត្សរ៍មកនេះ ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។
លោកជំទាវបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តសហការគ្នាលើកកម្ពស់វិស័យអប់រំ តាមរយៈការរៀបចំសិស្សឱ្យរួចរាល់សម្រាប់ទទួលយកការអប់រំ ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការរៀនសូត្រ និងការបន្តផ្តល់ឱកាសអភិវឌ្ឍសមត្ថភាពកាន់តែច្រើនសម្រាប់យុវជន។ ជាមួយនេះដែរ លោកជំទាវបានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការយុទ្ធសាស្ត្រ និងអាទិភាពថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តគាំទ្រកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍លោកជំទាវ Vladanka Andreeva ចំពោះការវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទីពីរ ក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពកំណែទម្រង់ការអប់រំ និងអាទិភាពថ្មីដែលក្រសួងបាននិងកំពុងផ្តោតយកចិត្តទុកដាក់រួមមាន៖
-ការលើកកម្ពស់ការអប់រំកុមារតូច
-កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍
-ការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី (NGS)
-កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំឌីជីថល
-ការជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)
-ការលើកកម្ពស់សុខភាពសិក្សា ការអភិវឌ្ឍយុវជន និងជំនាញសតវត្សទី២១
-កំណែទម្រង់ឧត្តមសិក្សា និងការអភិវឌ្ឍវិស័យកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីថ្លែងថា៖ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរលោកជំទាវ Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា ក្រោមការដឹកនាំសម្របសម្រួលរបស់លោកជំទាវ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិកាន់តែរីកចម្រើន ជាពិសេសនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាកាន់តែច្រើនបន្ថែមទៀត៕






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង