ព័ត៌មាន
អាជីវករផ្សារក្តាមក្នុងខេត្តកែប សំណូមពរឱ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារ និងការលក់ដូរឱ្យល្អដើម្បីទាក់ទាញទេសចរ
ផ្សារក្តាម ខេត្តកែប ដែលមានឈ្មោះល្បី ថាជាកន្លែងលក់គ្រឿងសមុទ្រស្រស់ ពេលនេះបាននឹងកំពុងសាងសង់ធ្វើ ថ្មី។ ហើយអំឡុងពេលសាងសង់ផ្សារ អាជីវករត្រូវប្តូរឲ្យទៅលក់នៅទីតាំងថ្មីបណ្តុះអាសន្ន ទៅខាងក្រោយទីតាំងចាស់ ប៉ុន្តែអាជីវករភាគច្រើនមិនព្រមទៅ។ អាជីវករសំណូមពរឱ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់លក់ដូរឱ្យបានល្អ ដើម្បីទាក់ទាញ ទេសចរ និងរក្សាកិត្តិសយរបស់ខេត្ត។
អាជីវករលក់ដូរនៅផ្សារក្តាមទីតាំងបណ្តុះអាសន្នថ្មី ខាងក្រោយផ្សារក្តាមចាស់ បានបញ្ជាក់ថា ដោយសារផ្សារ ក្តាមថ្មីសាងសង់មិនទាន់រួច អាជ្ញាធរក្រុង និងម្ចាស់ផ្សារបានសាងសង់ផ្សារក្តាមបណ្តុះអាសន្នថ្មី នៅខាងក្រោយផ្សារក្តាម ចាស់ ប្រហែល១០០ម៉ែត្រ សម្រាប់ឲ្យអាជីវករងារយស្រួលលក់ដូរ។ ប៉ុន្តែអាជីវករជាច្រើន នៅតែបន្តលក់នៅផ្សារក្តាម ចាស់ដដែល មិនស្តាប់ការណែនាំរបស់រដ្ឋបាលក្រុង និងម្ចាស់ក្រុមហ៊ុនសាងសង់ផ្សារឡើយ។ លើសពីនេះទៅទៀត អ្នកលក់នៅផ្សារក្តាមចាស់ មានអ្នកចាំដេញចាប់ភ្ញៀវ មិនឱ្យចូលទិញនៅផ្សារថ្មី (ខាងក្រោយ) ឬតូបអាជីវករផ្សេងទេ។ ពួកគេសំណូមពរដល់អាជ្ញាធរ និងអាជីវករទាំង អស់សូមរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារ និងការលក់ដូរឲ្យបានល្អ លុប បំបាត់ការដេញចាប់ភ្ញៀវ ការលក់អ៊ីវ៉ាន់មិនគ្រប់ ភ្នែកជញ្ជីង ការក្លែងបន្លំគ្រឿងសមុទ្រធម្មជាតិ ជាដើម។
ជុំវិញការលើកឡើងរបស់អាជីវករខាងលើ អភិបាលក្រុងកែប លោក ឃន វុទ្ធី បានប្រាប់ឲ្យដឹងថា អាជ្ញាធរកំពុង ខិតខំសម្របសម្រួលរវាងអាជីវករ និងអ្នកវិនិយោគផ្សារ ធ្វើយ៉ាងណាដើម្បីទទួលបានអត្ថប្រយោជន៍រួមទាំងអស់គ្នា ពិសេសលុបបំបាត់រាល់ភាពអសកម្ម រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសមុខមាត់របស់ខេត្តកែប ៕
អត្ថបទ៖ An Sarim




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣