ព័ត៌មាន
អាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតក្លិបគ្រូបង្រៀនដើម្បីជួយដល់លោកគ្រូអ្នកគ្រូ
អាជ្ញាធរខេត្តពោធិ៍សាត់ បានបង្កើតបង្កើតក្លិបគ្រូបង្រៀនដើម្បីជាការរួមចំណែកជួយដោះស្រាយបញ្ហាប្រឈម នានារបស់លោកគ្រូអ្នកគ្រូ ដែលជាវិស្វករព្រលឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់ និងបោះឆ្នោតជ្រើសរើស គណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុម ការងារចុះជួយក្រុងពោធិ៍សាត់ បានលើកឡើងអំពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់បំផុតចំពោះ “វិស្វករព្រលឹង” ដែលបាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល។
ឯកឧត្តម បានជម្រាបជូនថា ការបង្កើត “ក្លឹបគ្រូបង្រៀន” នេះឡើង គឺជាគំនិតផ្តួចផ្តើម និងប្រកបដោយចក្ខុ វិស័យវែងឆ្ងាយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចូលរួមនិងដោះស្រាយនូវបញ្ហាប្រឈមនានា។
ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា «គ្រូបង្រៀន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់សង្គមជាតិ» ដូច្នេះ ហើយទើបឯកឧត្តម កែវ រតនៈ បានជំរុញឱ្យមានការបង្កើតក្លិបគ្រូបង្រៀននៅគ្រប់ក្រុងស្រុកទាំង៧ ហើយសម្រាប់ថ្ងៃនេះ ក្រុងពោធិ៍សាត់ គឺជាចុងក្រោយ ដែលមកបំពេញបង្គ្រប់នូវរចនាសម្ព័ន្ធក្លិបគ្រូបង្រៀនទូទាំងខេត្ត ឱ្យក្លាយជាមហាគ្រួសារ តែមួយ។
ឯកឧត្តមបានបន្ថែមថា ការបង្កើតក្លិបគ្រូបង្រៀនប្រចាំក្រុងពោធិ៍សាត់ ក៏ដូចជាទូទាំងស្រុក មានគោលបំណង ដើម្បីពង្រឹងសាមគ្គីភាព បង្កើតវេទិកាជួបជុំ ពិភាក្សា និងចែករំលែកបទពិសោធន៍រវាងគ្រូ និងគ្រូ, មានឱកាសជួយគ្នា ទៅវិញទៅមកក្នុងគ្រាមានអាសន្ន ឬមានកម្មវិធីសប្បាយ-ទុក្ខ, លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូ។
ឯកឧត្តមសូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលទទួលបាន “សេចក្តី ទុកចិត្ត” និងបោះឆ្នោតជ្រើសរើសជាគណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់ នាពេលនេះ និងសូមឱ្យមាន “ឆន្ទៈ លះបង់ និងការទទួលខុសត្រូវ” ដើម្បីដឹកនាំក្លិបនេះឱ្យដំណើរការរស់រវើក។
ឯកឧត្តម បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ រក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើជាគំរូនៃសាមគ្គីភាព ទាំងក្នុងសាលា និងក្នុងក្លិប, រៀបចំសោភ័ណភាព និងបរិស្ថាន ទាំងក្នុង និងក្រៅសាលាឱ្យបានស្អាតល្អ, បន្តការអភិវឌ្ឍសមត្ថភាព ស្រប តាមយុគសម័យឌីជីថល ដើម្បីបណ្ដុះកូនចៅអ្នកពោធិ៍សាត់ឱ្យកាន់តែខ្លាំង, គណៈកម្មការថ្មី ត្រូវរៀបចំផែនការសកម្ម ភាពឱ្យច្បាស់លាស់ និងបម្រើសមាជិកដោយភាពស្មោះត្រង់៕
អត្ថបទ ៖ Pov Phirun




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង