ព័ត៌មាន
អុ្នកនាំពាក្យ៖ មន្ត្រីជំនាញក្រសួងការងារ បានចុះពិនិត្យករណីដួលសន្លប់ក្នុងរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ក្នុងខេត្តកណ្តាលក្រោយមានការដួលសន្លប់កម្មករ១៩នាក់
(ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមីនានេះ បានចុះទៅពិនិត្យនៅរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌី ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ផ្លូវ ជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីទទួលបានការរាយការណ៍ថាមានកម្មករនិយោជិត១៩នាក់ក្នុងរោងចក្រនេះមានការដួលសន្លប់កាលពីរសៀលម៉ោង៣ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ មន្ទីរខេត្តកណ្តាល និងជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យភ្លាមៗដើម្បីអង្កេតរកមូលហេតុដែលធ្វើឱ្យមានការដួលសន្លប់ក្នុងពេលបំពេញការងារដោយបានទាំងសាកសួរភាគីរោងចក្រ និងកម្មករ។
បើតាមលោកស៊ុន មេសា បច្ចុប្បន្ននេះ កម្មករត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល និងមន្ទីរពេទ្យគុយវែត។ រោងចក្រស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌីនេះជារោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងសំភារៈបន្ទាប់បន្សំ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងលម្អិតពីលទ្ធផលនៃការអង្កេតតាមក្រោយ ប៉ុន្តែយ៉ាងណាលោកថា ការចុះពិនិត្យភ្លាមៗគឺជាការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រមុខរាជរដ្ឋាភិបាល ចំពោះសុខសុវត្ថិភាពរបស់កម្មករនិយោជិត៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣