ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាបានអនុញ្ញាតឱ្យវិនិយោគិនបរទេសមានភាគហ៊ុន១០០% ស្ទើរតែគ្រប់វិស័យទាំងអស់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យជនបរទេសដែលមានភាគហ៊ុន១០០ភាគរយនៅក្នុងស្ទើរតែគ្រប់វិស័យទាំងអស់ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយបានផ្តល់ជូននូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំដោយផ្តល់ឱ្យវិនិយោគិននូវភាពច្បាស់លាស់ ទំនុកចិត្ត និងភាពអាចព្យាករបានរយៈពេលវែង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ មូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ក្នុងឱកាសនោះ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា ខណៈការវិនិយោគនៅឆ្នាំ២០២៦នេះ គឺជាឱកាសល្អដែលមិនធ្លាប់មានសម្រាប់វិនិយោគិននានាដែលចង់មកវិនិយោគនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកំពុងផ្ដល់ការអនុគ្រោះផ្នែកពន្ធ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការវិនិយោគិន។
សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាផ្ដល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្រ្ដគួរឱ្យទាក់ទាញសម្រាប់វិនិយោគិន ដោយឈរលើ ស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពផ្នែកទីផ្សារធំទូលាយ និងក្របខណ្ឌគតិយុត្ត និងការកែទម្រង់ទស្សនវិស័យវែងឆ្ងាយ។
សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦នៅកម្ពុជានេះ មានការចូលរួមពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។ ជាមួយគ្នានេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មទាំងអស់ សម្រាប់ការរៀបចំព្រឹត្តិការណ៍តំបន់ដ៏សំខាន់នេះឡើង៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣