ព័ត៌មាន
ប្រធាន ASEAN-BAC៖ កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់
ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដែលគាំទ្រពីថវិកាជាតិប្រមាណ១០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។
កិច្ចប្រជុំកំពូលធុរកិច្ចអស៊ាន-កម្ពុជា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន ៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» ត្រូវបានរៀបចំឡើងដោយផ្អែកលើមរតកដ៏មោទនភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ២០០២,២០១២,និង២០២២។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា (Chair of ASEAN-BAC Cambodia) ថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៦។
អ្នកឧកញ៉ា គិត ម៉េង ថ្លែងទៀតថា កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០,១ ពាន់លានដុល្លារអាមេរិក ដែលផ្តល់អាទិភាពដល់ការធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។
នៅក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានពន្យាករថានឹងកើនឡើង ៥% ដែលឆ្លុះបញ្ចាំងមិនត្រឹមតែស្តារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ជូលការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកតម្លៃខ្ពស់ និងភាពធន់កាន់ខ្លាំងជាងមុន ហើយផ្អែកតាមចក្ខុវិស័យឆ្នាំ២០២៥ ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកំណើរឆ្ពោះទៅរកឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដោយឈរលើមូលដ្ឋាននៃនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មក្នុងតំបន់។អត្ថបទ៖ ធូ វិរៈ











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣