ព័ត៌មាន
អនុប្រធានទី១ អាជ្ញាធរមីន៖ កម្ពុជា មានកាតព្វកិច្ចមិនត្រឹមតែបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវគាំទ្រដល់ជនរងគ្រោះឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងលោក Rejib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (H&I) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើជំនួយជនរងគ្រោះ និងផ្លាស់ប្តូរយោបល់ស្តីពីការបង្កើតគោលការណ៍ណែនាំជាតិសម្រាប់ជំនួយជនរងគ្រោះ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរដល់មជ្ឈមណ្ឌល ARMAC ចំពោះភាពជាដៃគូយ៉ាងជិតស្និទ្ធក្នុងកិច្ចការសម្របសម្រួលវិស័យសកម្មភាពមីនទាំងនៅកម្ពុជា និងថ្នាក់តំបន់។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អង្គការ H&I សម្រាប់ភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា និងបន្តគាំទ្រដល់វិស័យសកម្មភាពមីន និងកម្មវិធីសង្រ្គោះជនមានពិការភាពនៅកម្ពុជា ក្នុងនោះរួមទាំងការស្តារកាយសម្បទា ថែទាំសុខភាពផ្លូវចិត្ត ការធ្វើចលនា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ជនមានពិការភាពនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កំណត់យ៉ាងច្បាស់ក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ ដើម្បីធានាសិទ្ធិ សមភាព និងការចូលរួមពេញលេញក្នុងសង្គម។ ដោយឡែកពាក់ព័ន្ធនឹងជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកជាផ្នែកមួយសំខាន់នៃគោលនយោបាយជាតិវិស័យសកម្មភាពមីន និងគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើ “ការថែទាំ ស្តារសម្បទា និងការរួមបញ្ចូលពេញលេញក្នុងសង្គម ដែលក្នុងនោះ កម្ពុជា មានកាតព្វកិច្ចមិនត្រឹមតែបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ ប៉ុន្តែការថែទាំ និងគាំទ្រដល់ជនរងគ្រោះ គ្រួសារ និងសហគមន៍ ឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យដៃគូបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅរួមចំណែកសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣