ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដីសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍភូមិនៅកម្ពុជា»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូរ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនិងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណ ៤៦០នាក់ ផងដែរ ។
នៅក្នុងដំណើរការនៃអង្គសិក្ខាសាលានាឱកាសនោះ រួមមានការធ្វើបទបង្ហាញ អំពីការអភិវឌ្ឍភូមិគំរូនៅកម្ពុជា លទ្ធផលស្រាវជ្រាវស្តីពីការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា ការធ្វើបទបង្ហាញស្តីពីលំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ និងបទបង្ហាញស្តីពី ទស្សនាទានឆ្ពោះទៅការរៀបចំបុរីជនបទ ដោយវាគ្មិននៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមបញ្ជាក់ជូនផងដែរថា សិក្ខាសាលានេះមានគោលបំណងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ផ្អែកលើបរិមាណនៃការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមក និងស្វែងយល់អំពីបទពិសោធន៍ល្អៗនៃការងារអភិវឌ្ឍភូមិ ដើម្បីជ្រើសរើសជា “ភូមិគំរូ” ព្រមទាំងដើម្បីអាចរៀបចំផែនការយុទ្ធសាស្រ្ត រួមគ្នាក្នុងការអភិវឌ្ឍនៅតំបន់ជនបទ ឱ្យកាន់តែលឿនថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣