ព័ត៌មាន
ផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
ស្វាយរៀង៖ ផ្ទះចំនួន១២៦ខ្នងបន្ថែមទៀត ត្រូវបានសាងសង់រួចរាល់នៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បំពាក់ដោយប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងប្រព័ន្ធគមនាគមន៍ ដែលជាអំណោយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានត្រៀមប្រគល់ជូនដល់យុទ្ធមិត្ត ឆ្នាំ១៩៧៨ ។
លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានប្រាប់BTVថា គិតមកដល់ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់ផ្ទះចំនួន៧៤២ខ្នង និងដីកសិកម្ម ក្នុងនោះរដ្ឋបាល ខេត្ត បានចែកជូនដល់អតីតយុវជន ជំហានទី១ នៅក្នុងភូមិជីកដី ស្រុករមាសហែក ចំនួន២០០ខ្នង ជំហានទី២ ចំនួន២០០ខ្នង និងជំហានទី៣ ចំនួន៩១ខ្នង។ ដោយឡែកនៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ចំនួន១២៥ខ្នង ក្រុមការងារបានធ្វើការបែងចែករួចរាល់។ ចំណែកផ្ទះ ចំនួន១២៦ខ្នង ដែលរដ្ឋបាលខេត្តដឹកនាំយុទ្ធមិត្តមកពិនិត្យសំណង់នៅថ្ងៃនេះ នឹងត្រៀមចែកនៅពេលឆាប់ៗខាងមុខនេះ។ ដោយ ៖ ភា សារិត




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣