ព័ត៌មាន
ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅខេត្តរតនគិរី
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីកិច្ចផ្សព្វផ្សាយសារាចរលេខ០១ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដែលបានរៀបចំធ្វើឡើងនៅវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ការបញ្ចេញនូវសារធាតុពុលផ្សេងៗពីការធ្វើអាជីវកម្ម ការធ្វើកសិកម្ម ការបង្កើតរោងចក្រ ឧស្សាហកម្ម ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ។ល។ និងជាពិសេសការឆេះ និងការដុតព្រៃ ដុតសំរាម និងសំណល់ប្លាស្ទិកបានបង្កឱ្យមានការបំពុលបរិយាកាស និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។
ឯកឧត្តមបានបន្ថែមថា ជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ ជាមួយភាគល្អិតនិចល (PM2.5) ដែលជាសារធាតុបំពុលក្នុងខ្យល់ ជំងឺផ្លូវដង្ហើម រលាកស្បែក បញ្ហាដាច់សរសៃឈាម និងជំងឺមហារិក ដែលពិភពលោកបានកំពុងព្រួយបារម្ភ ដោយសារមានមនុស្សស្លាប់ជាច្រើន និងការបំពុលខ្យល់។
ឯកឧត្តម សាបូ អូហ្សាណូ បានលើកឡើងថា ហេតុដូចនេះហើយការត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជា ត្រូវបានអនុវត្តនិងពង្រឹងស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលជាពិសេសការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះក្រសួងបរិស្ថានបានដំឡើង ឧបករណ៍សម្រាប់តាមដានគុណភាពខ្យល់ចំនួន ៥៩ទីតាំង (រាជធានីភ្នំពេញ ១៣ទីតាំង និងនៅ តាមបណ្តាខេត្ត ៤៦ទីតាំង) និងមានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន ៣គ្រឿង ព្រមទាំងឧបករណ៍តាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង។ នៅក្នុងខេត្តរតនគីរីនេះបានដំឡើងឧបករណ៍តាមដានគុណភាពខ្យល់ចំនួន ២ទីតាំង (វិទ្យាល័យសម្តេចម៉ែ)នៅក្នុងក្រុងបាលុង និងសាលាបឋមសិក្សាបរកែវ នៅក្នុងស្រុកបរកែវ។
សូមជម្រាបជូនថា ពិធីផ្សព្វផ្សាយនៅថ្ងៃនេះរៀបចំឡើងមានគោលបំណង ដើម្បីជំរុញការ អនុវត្តវិធានការនានានៃសារាចរលេខ០១សរ ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការហុយធូលីចេញការដ្ឋាន ការបញ្ចេញផ្សែងពុលពីឧស្សាហកម្ម ភ្លើងឆេះព្រៃ សកម្មភាពដុតព្រៃដើម្បីរកសត្វ ការដុតសំណល់ គល់ជញ្ជាំង ដុតសំរាម និងសំណល់ប្លាស្ទិកនៅទីចំហ នៅក្នុងមូលដ្ឋានដែលរួមចំណែកបង្កឱ្យមានការបំពុលខ្យល់៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣