ព័ត៌មាន
ប្រមុខការទូត៖ និស្សិតកម្ពុជាជាង២០០នាក់នៅអ៊ីស្រាអ៊ែល និងមួយចំនួននៅអារ៉ាប់មានសុវត្ថិភាព ខណៈស្ថានទូតខ្មែរកំពុងតាមដានដោយយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពរបស់ពួកគេ
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា និស្សិតកម្ពុជាជាង ២០០នាក់ ដែលកំពុងតែរស់នៅ និងសិក្សា ឬក៏ធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអ៊ែល និងប្រមាណជា ១០០នាក់ផ្សេងទៀត នៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងទាំងនៅប្រទេសអារ៉ាប់មួយចំនួន គឺមានសុខសុវត្ថិភាព និងនិស្សិតតិចតួច ដែលនៅក្នុងតំបន់ក្រហម គឺបានធ្វើការណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ន។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី០៥ ខែមីនានេះថា ចាប់តាំងពីថ្ងៃដែលកើតមានការវាយប្រហារទៅលើអ៊ីរ៉ង គឺទាំងក្រសួងការបរទេស ក្រសួងពាក់ព័ន្ធនានាមានក្រសួងកសិកម្ម ក្រសួងអប់រំ និងស្ថាប័នផ្សេងៗទៀតបានសហការគ្នាដើម្បីធ្វើទំនាក់ទំនងសួរសុខទុក្ខនិស្សិតរបស់យើងដែលកំពុងតែរស់នៅ និងសិក្សា ឬក៏ធ្វើកម្មសិក្សានៅទីនោះ ទាំងនៅអ៊ីស្រាអ៊ែល ទាំងនៅប្រទេសអារ៉ាប់មួយចំនួន។ ហើយបានទទួលព័ត៌មានត្រឡប់មកវិញ គឺអ្នកទាំងអស់នោះមានសុវត្ថិភាពទេ។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា ៖ “មាននិស្សិតរបស់យើងជាង ២០០នាក់នៅអ៊ីស្រាអ៊ែល និងប្រមាណជា ១០០នាក់ទៀត នៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ ហើយមាននិស្សិតតិចតួចទេដែលនៅក្នុងតំបន់ក្រហម ប៉ុន្តែយើងក៏បានធ្វើការណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ន ហើយមានទំនាក់ទំនងជាមួយក្រសួងការបរទេស ជាមួយស្ថានទូត ជាមួយនឹងក្រសួងផ្សេងៗទៀត ដែលជាក្រសួងអាណាព្យាបាលរបស់គាត់ ដើម្បីតាមតានព័ត៌មាននេះជាប់ជាប្រចាំ ហើយនឹងថែខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាពរបស់ពួកគាត់។ មកដល់ម៉ោងនេះ អត់ទាន់មានព័ត៌មានដែលថាអ្នកទាំងអស់នោះ មានបញ្ហាខាងផ្នែកសុវត្ថិភាពនោះទេ គាត់នៅសុខសប្បាយទាំងអស់គ្នានៅឡើយទេ”។
គួរបញ្ជាក់ថា និស្សិតកម្ពុជាជាង២០០នាក់ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ជានិស្សិតមពីសកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច។ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣