ព័ត៌មាន
យុវជន៖ ព្រឹត្តិការណ៍ «នគរសង្គ្រាន្ត» នឹងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិក្នុងគ្រាមានជម្លោះព្រំដែន
តាមរយៈព្រឹត្តិការណ៍«នគរសង្គ្រាន្ត» ដែលគ្រោងរៀបចំនៅអំឡុងខែមេសាខាងមុខនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងគ្រាប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមការយល់ឃើញរបស់យុវជន។
យុវជនកំពុងរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមយុវជន គឺគាំទ្រការរៀបចំព្រឹត្តិការណ៍ «នគរសង្គ្រាន្ត» ព្រោះថា ព្រឹត្តិការណ៍នេះ ជាការបង្ហាញពីស្មារតីសាមគ្គីខ្មែរតែមួយក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងទាក់ទាញភ្ញៀវទេសចរមកលេងកកម្សាន្ត រួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ យុវជនបន្តថា តាមរយៈព្រឹត្តិការណ៍នេះ ពួកគេនឹងចូលរួមដាល់អំបុក និងវេចនំផ្ញើជូន វីរៈកងទ័ព និងគរបាលជួរមុខកំពុងការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់ប្រទេសថៃ។
បើតាមប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍«នគរសង្គ្រាន្ត» ពុំមែនមានន័យថា ក្រុមការងារភ្លេចពីការលះបង់របស់វីរកងទ័ពនៅជួរមុខ ឬភ្លេចពីភាពរងគ្រោះរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែននោះឡើយ។

ក្នុងន័យនេះឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងពេលដំណាលគ្នានៃការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមផ្លូវច្បាប់ ប្រទេសកម្ពុជាក៏ត្រូវបន្តដំណើរការសង្គមជាប្រក្រតីភាព ហើយការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ នឹងចូលរួមពង្រឹងកម្លាំងសាមគ្គីជាតិ ជាឱកាសទទួលបានចំណូលបន្ថែមសម្រាប់អាជីវកម្ម ជាការស្រូបទាញភ្ញៀវទេសចរ និងជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ប្រពៃណីខ្មែរ ទៅកាន់ភ្ញៀវទេសចរបរទេស និងម្យ៉ាងវិញទៀត ប្រភពចំណូលដែលបានពីការលក់ផលិតផលរបស់ ស.ស.យ.ក នឹងផ្តល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងស្រុង។ ចំពោះបណ្ដាក្រុមហ៊ុនឯកជនក៏អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តផងដែរ។
គួរបញ្ជាក់ដែរ តាមការគ្រោងព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នឹងរៀបចំឡើងក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ ត្រង់ចំណុចទីតាំងមួយចំនួនដូចជា៖ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រីបរិវេណវត្តបុទុមវត្តី បាសាក់លែន និងបរិវេណផ្សារទួលទំពូង៕ អត្ថបទ៖ ទូច សោភ័ណ




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣