ព័ត៌មាន
កុមារភៀសសឹកកំពុងរីករាយជាមួយការសិក្សាតាមប្រព័ន្ធសាលាឌីជីថលចល័ត
កុមារភៀសសឹក ដែលកំពុងជាប់គាំងក្នុងជំរំ មិនអាចវិលទៅភូមិកំណើតវិញ កំពុងរីករាយជាមួយការ សិក្សាតាមប្រព័ន្ធសាលាឌីជីថលចល័ត ដែលធ្វើឱ្យពួកគេអាចស្វ័យសិក្សាបានខ្លួនឯង។
កុមារភៀសសឹក កំពុងជាប់គាំងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ បានបង្ហាញអារម្មណ៍ត្រេកអរ និងស្ងប់ចិត្ត កំពុងសិក្សារៀនសូត្រ តាមរយៈប្រព័ន្ធឌីជីថល ចល័ត ដែលជាបច្ចេកទេសថ្មីមួយ ផ្តល់ភាពងាយស្រួលដល់កុមារភៀសសឹក នៅតំបន់ឆ្ងាយដាច់ស្រយាល ឱ្យទទួលបានការសិក្សាទូលំទូលានដូចកុមារតំបន់ទីប្រជុំជនផងដែរ។
កុមារភៀសសឹក ទោះជាយ៉ាងណា នៅតែមានការអាឡោះអាល័យសាលារៀនដែលធ្លាប់រៀនក្នុង ភូមិ ដែលត្រូវបំផ្លាញដោយសារតែសង្រ្គាមឈ្លានពានរបស់ថៃតាមបន្ទាត់ព្រំដែន។ មកដល់ពេលនេះ នៅ មានកុមាររាប់ម៉ឺននាក់កំពុងជាប់គាំងនៅជំរំសុវត្ថិភាព នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ ឃិន សារិទ្ធ





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង