ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

តាមរយៈសុន្ទរកថាស្វាគមន៍របស់ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឺ ព្រេមៀ សេនធ័រ សែនសុខ បានបង្ហាញថា ពិធីតាំងបង្ហាញពិព័រណ៍រថយន្តនេះ ជាលើកទី៣ មានក្រុមហ៊ុនចូលរួមច្រើនជាងលើកទី២ កាលពីឆ្នាំ២០២៥។ ការរៀបចំតាំងបង្ហាញពិព័រណ៌រថយន្ត Auto Show លើកទី៣ មានក្រុមហ៊ុនរថយន្ត ក៏ដូចជាដៃគូសហការផ្សេងទៀតចូលរួម ៦០ក្រុមហ៊ុន ដែលជាការប្រមូលផ្ដុំក្រុមហ៊ុនផលិតរថយន្ត អ្នកលក់ និងអ្នកប្រើប្រាស់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតផលថ្មី ក៏ដូចជាទីផ្សារសកលនៅកម្ពុជា ព្រមទាំងជាឱកាសទំនាក់ទំនងទៅកាន់អតិថិជន មួយវិញទៀតអ្នកប្រើប្រាស់ក៏នឹងមានឱកាសទទួលបាននូវបទពិសោធន៍ថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មី រួមជាមួយចំណោះដឹងផ្នែករថយន្តស៊េរីផងដែរ។

ក្នុងប្រសាសន៍បើកពិធីបើកនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដី ព្រេមៀ សេនធ័រ សែនសុខ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីពិព័រណ៍រថយន្តជាលើកទី៣ ដើម្បីបង្ហាញពីភាពចម្រុះ សម្បូរបែប និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០២៤ ដែលជាឆ្នាំដំបូង នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង មកដល់ពេលនេះ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការកើនឡើងនៃចំនួនក្រុមហ៊ុនចូលរួម អ្នកចូលរួម ការពង្រីករយៈពេលកម្មវិធី ពី ២ថ្ងៃ ដល់ ៣ថ្ងៃ និងការពង្រីកទំហំទីតាំងកម្មវិធីជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វឌ្ឍនភាពទាំងនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា វិស័យយានយន្តនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នក វិនិយោគ ពាណិជ្ជករ និងអ្នកប្រើប្រាស់។ ការរៀបចំព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជា វេទិកាពិព័រណ៍ តាំងបង្ហាញរថយន្តទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ឱកាសឱ្យក្រុមហ៊ុននាំចូលរថយន្តនានា បានផ្សព្វផ្សាយម៉ាករថយន្តរបស់ខ្លួន បង្កើតភាពទាក់ទាញ និងទំនាក់ទំនងរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ ដែលជាសក្តានុពលមួយចូលរួមក្នុងការ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

“ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យ យានយន្តក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កំណើនក្នុងវិស័យ យានយន្ត គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើក ចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។” ឯកឧត្តមបានបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ពិព័រណ៍រថយន្តលើកទី៣ រយៈពេល ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន គ្រី អេធីវ លីវីង រៀបចំឡើងដើម្បីជាការលើកទឹកចិត្តសំរាប់អតិថិជនដែលបានជាវរថយន្ត និងភ្ញៀវកិត្តិយសដែលមកចូលរួមទស្សនានៅថ្ងៃតាំងពិព័រណ៍ នឹងទទួលបានការចាប់ ឆ្នោតយករង្វាន់ផ្សេងៗ និងមានការប្រគុំតន្ត្រីពីតារាល្បីៗ ព្រមទាំងមាន Playground Kids Paradise សំរាប់កុមារលេងកំសាន្តទៀតផង៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣