ព័ត៌មាន
អនុប្រធាន EU-ABC លើកទឹកចិត្តឱ្យវិនិយោគិនអឺរ៉ុបមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា អនុប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានលើកទឹកចិត្តដល់វិនិយោគិនសហភាពអឺរ៉ុប ឱ្យមកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ព្រោះសហភាពអឺរ៉ុបមានភាពវិជ្ជមានយ៉ាងខ្លាំងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលជាទីផ្សារដ៏សំខាន់មួយក្នុងតំបន់អាស៊ាន។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV នៅថ្ងៃទី០៥ មីនា លោក Noel Clehane អនុប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ABC) បានលើកសរសើរថារដ្ឋាភិបាលកម្ពុជាបានផ្តល់បរិយាកាសវិនិយោគអំណោយផលដល់វិនិយោគិនបរទេស ដោយសាររដ្ឋាភិបាលមានគោលនយោបាយជាច្រើនដែលផ្តល់ផលប្រយោជន៍ និងភាពវិជ្ជមានយ៉ាងខ្លាំងវិនិយោគិន។ ទនឹ្ទមនឹងនេះ ក៏មើលឃើញពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អវិធានការមួយចំនួនឱ្យកាន់តែប្រសើរឡើងពាក់ព័ន្ធនឹងផ្នែកពន្ធដារ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តដល់វិនិយោគិនអឺរ៉ុបឱ្យមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។
លោក Clehane បានសង្កេតឃើញទៀតថា រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប គឺមានទំនាក់ទំនងដ៏រឹងមាំ ទាំងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ សហភាពអឺរ៉ុបគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈគម្រោងហិរញ្ញប្បទាន និងគម្រោងសំខាន់ៗមួយចំនួនទៀត។ ក្នុងនៅកម្រិតនយោបាយកម្ពុជាក៏មានទំនាក់ទំនងល្អផងដែរ។
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារយៈពេលពីរថ្ងៃរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប នៅកម្ពុជា បានមើលឃើញពីវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហការគ្នា រួមមាន ផលិតកម្មកសិ-ចំណីអាហារ និងអាហារូបត្ថម្ភ ផលិតផលវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំអគ្គិសនី គ្រឿងសង្ហារឹម ភស្តុភារកម្ម និងការតភ្ជាប់។ បច្ចុប្បន្ន អាជីវកម្មអឺរ៉ុបចំនួន ១៤០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅក្នុងតំបន់៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣