ព័ត៌មាន
រាជរដ្ឋាភិបាលត្រៀមរថយន្ត៦០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយមិន គិតលុយ
ភ្នំពេញ ៖ ដូចសព្វមួយដងយ៉ាងដូច្នេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងចនួន៦០០គ្រឿង ដើម្បីទុកដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ កម្មការិនីនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរសម្រាប់ឆ្នាំ២០២៦នេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញត្រូវត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទៅស្រុកកំណើតដោយឥតគិតថ្លៃដូចឆ្នាំមុនៗយ៉ាងដូច្នេះដែរ។ ក្រៅពីបញ្ជាឲ្យរដ្ឋបាល រាជធានីត្រៀមរថយន្តនោះ សម្តេចក៏បានអំពាវនាវឲ្យសប្បុរសជនបន្តជួយឧបត្ថម្ភនំចំណី និងទឹកសុទ្ធដល់ ពួកគាត់ដូចរាល់ដងផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពេលបោះឆ្នោតជាតិរាជរដ្ឋាភិបាលតែងតែត្រៀមរថយន្តក្រុងរាប់រយគ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី ឬបងប្អូនប្រ ជាពលរដ្ឋពីភ្នំពេញទៅបណ្តាខេត្តនានា និងពីបណ្តាខេត្តមកភ្នំពេញ ខណៈការដឹកជញ្ជូនពួកគាត់ដោយឥតគិតថ្លៃនេះគឺដើម្បីជួយសម្រាល់បន្ទុកខ្លះៗជូនដល់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ បាន ចក់



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣