ព័ត៌មាន
សម្ដេចធិបតីឱ្យក្រសួងពាក់ព័ន្ធតាមដានឱ្យជាប់ចំពោះការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងការលក់ដូរក្នុងប្រទេស
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ទៅក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា ជាពិសតម្លៃលក់ និងការប្រើប្រាស់នៅក្នុងស្រុក ចៀសវាងការដំឡើងថ្លៃហួសហេតុ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា តើមានប្រទេសណាមួយមានបិទការនាំចេញដែរទេ ដើម្បីចាត់វិធានការបន្ទាន់។
សម្ដេចធិបតីថ្លែងថា គ្រប់គ្រងឱ្យទាន់សភាពការណ៍នៅក្នុងការប្រើប្រាស់ក្នុងប្រទេស និងការគ្រប់គ្រងតម្លៃ ខណៈសម្ដេចទទួលបានព័ត៌មានថា មានស្ថានីយប្រេងឥន្ធនៈនៅខេត្តបាត់ដំបងបានតំឡើងថ្លៃដល់៦ពាន់រៀលក្នុង១លីត្រទៅហើយដែលចំណុចនេះត្រូវពិនិត្យមើល។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់កាលពីពេលថ្មីៗនេះថា កម្ពុជាមិនទាន់មានផលប៉ះពាល់កង្វះប្រេងឥន្ធនៈប្រើប្រាស់នោះទេ បន្ទាប់ការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ខណៈកាផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបានបន្តនាំប្រេងចូលប្រេងមកទីផ្សារកម្ពុជា៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣