ព័ត៌មាន
សមត្ថកិច្ចរាជធានី ចុះពិនិត្យរដ្ឋបាលរកឃើញជនជាតិបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានចុះរដ្ឋបាលពិនិត្យជនបរទេសនៅចំណុចចំនួន០២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
ការបង្ក្រាបនេះ ធ្វើឡើងតបតាមបទបញ្ជារបស់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពរខណ្ឌជ្រោយចង្វារ នឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងប្រមូលផ្តុំជនបរទេសសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន ០២ទីតាំង ផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
ជាលទ្ធផល ៖ ទីតាំងទី១ នៅក្នុងខុនដូ Yellow Tower ជាន់ទី៥ បន្ទប់C ស្ថិតនៅផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញបុគ្គលិកចំនួន ១៥នាក់ (ស្រី ០៨នាក់ ) ។ ក្នុងនោះមាន ជនបរទេសចំនួន ០៦នាក់ ស្រី ០៤នាក់ មាន ០១សញ្ជាតិ (ឥណ្ឌូនេស៊ី) មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ រួមជាមួយសម្ភារៈ វត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ១៦គ្រឿង, ម៉ូនីទ័រ ១២គ្រឿង , CPU ១៧គ្រឿង ។
យោងតាមការកោសល្យវិច័យសន្និដ្ឋានឲ្យដឹងថា ទីតាំងខាងលើជាភ្នាក់ងារបម្រើសេវាកម្ម ដាក់ប្រាក់ ដកប្រាក់ និងផ្ទៀងផ្ទាត់ព៌តមានជូនអតិថិជន ដែលចូលលេងហ្គេមអនឡាញ ទិសដៅភាគច្រើនទៅកាន់ប្រទេសឥណ្ឌូនេសុី ។
ទីតាំងទី២ នៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់ ០៨ជាន់ មាន៦៤បន្ទប់ ។ ក្នុងនោះរកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំ សរុប ៩៣នាក់ ស្រី ០៤នាក់មាន ០២ សញ្ជាតិ រួមមាន ៖ សញ្ជាតិ ប៉ាគីស្ថាន មាន៩២នាក់ (ស្រី ០៤នាក់) , សញ្ជាតិ ឥណ្ឌា មាន ០១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២នាក់ ស្រី ០២នាក់ , លិខិតឆ្លងដែន(ផុតទិដ្ឋការ) ២៦ នាក់ស្រី ០១នាក់ , គ្មានលិខិតឆ្លងដែន ០៥នាក់ ស្រី ០១នាក់ ។ បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិបរទេសទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕ លីហេង







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣