ព័ត៌មាន
ស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ វិទ្យាសាស្ត្រ ការគ្រប់គ្រង និងសុខាភិបាល
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ស្ត្រី បានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ វិទ្យាសាស្ត្រ ការគ្រប់គ្រង និងសុខាភិបាល។
ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ នាឱកាសដែលមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំអបអរសាទរទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានអបអរសាទរជូនចំពោះអ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យជាស្រ្តីទាំងអស់ ក្នុងឱកាសប្រារព្ធខួបទិវាអន្តរជាតិនារី៨ មីនា និងសូមសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះបងប្អូនស្ត្រី ដែលជាគ្រូពេទ្យ និងអ្នកបម្រើការក្នុងវិស័យសុខាភិបាលទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ បងប្អូនគឺជា “ទ័ពអាវស” ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីសង្គ្រោះជីវិត និងថែទាំសុខភាពប្រជាជនដោយមិនខ្លាចនឿយហត់។ ទិវាអន្តរជាតិនារី៨មីនានេះ មិនមែនគ្រាន់តែទិវាអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលយើងបានធ្វើឲ្យសម្រេច និងកាតព្វកិច្ច ដែលត្រូវធ្វើបន្ត។ ចំពោះអត្ថន័យនៃទិវាអន្តរជាតិនារី៨ មីនា លើសពីប្រវត្តិសាស្ត្រ គឺនិយាយពីការលើកតម្កើងរបស់នារី ហើយបង្ហាញពីភាពក្លាហាន ភាពអត់ធ្មត់ ភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរទូទាំងប្រទេស ពិភពលោក។ នៅប្រទេសកម្ពុជា ស្ត្រីជាកំលាំងស្នូលនៃគ្រួសារ ជួយសហគមន៍ និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ហើយប្រធានបទ«សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ជាគ្រឹះមិនអាចកាត់ថ្លៃបាន សម្រាប់សុខភាពស្ត្រី និងក្រុមគ្រួសារ និងបានចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាងសន្តិភាព គឺជាធាតុផ្សំមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចេរភាព និងនិរន្តរភាពសង្គម។
ទន្ទឹមគ្នានោះដែរ លោកស្រី ជួប កែវសំណាង នាយិការងមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រិត្តិការណ៍សកលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ ១៩៩៧។ ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជា តែងតែរំលឹកទិវាអន្តរជាតិនារី៨មីនា ដើម្បីជម្រុញ និងគាំទ្រនូវការទទួលបាននិងអនុវត្តសិទ្ធិដើម្បីលើកកម្ពស់ និងសិទ្ធិ ភាពអង់អាចរបស់ស្ត្រី ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព៕ អត្ថបទ រដ្ឋា














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣