ព័ត៌មាន
ស្ត្រីជាកងទ័ពចូលរួមចំណែកយ៉ាងសកម្ម បម្រើជាតិមាតុភូមិពេលមានជម្លោះព្រំដែន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លើកឡើងថា ស្រ្តីជាកងទ័ពបានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបម្រើជាតិមាតុភូមិអំឡុងពេលមានបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ ដោយលោកជំរុញឱ្យស្រ្តីបន្តពង្រឹងភាពអង់អាចក្នុងសេដ្ឋកិច្ចឌីជីថល បន្ថែមទៀត។
ការលើកសរសើរអំពីភាពអង់អាចរបស់ស្រ្តីជាកងទ័ពនៅពេលនេះរបស់លោកឧត្តមសេនីយ៍ត្រី តាំង ឈុងស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។
លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានគូសបញ្ជាក់ទៀតថា ស្ត្រីជាកងទ័ពនៅខេត្តកោះកុង ក៏ដូចជាទូទាំងប្រទេសសកម្ពុជា បានពលីកម្មគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី ដោយទឹកចិត្តអង់អាចក្លាហាន ប្រឆាំងទៅនឹងអំពើឈ្លានពានរបស់កងទ័ពថៃ ពិសេសសង្គ្រាមកើតឡើងកាលពីឆ្នាំ២០២៥កន្លងទៅនេះ។ ដូច្នេះការលះបង់ដ៏ធំធេងរបស់ស្ត្រីកងទ័ព បង្ហាញពីវីរភាពមិនអាចកាត់ថ្លៃបាន ក្នុងនាមស្ត្រីជាម្ដាយ ជាកូន និងជាប្រពន្ធ ត្រូវបានលើកទឹកចិត្តដល់ឪពុក កូន ប្ដី និងសាច់ញាតិ ចំពោះការខិតខំប្រឆាំងនឹងអំពើឈ្លានពានរបស់បច្ចាមិត្ត ដែលរំលោភបំពានដែនដីរបស់កម្ពុជា។
ទន្ទឹមនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក៏បានរំលេចដែរថា រាជរដ្ឋាភិបាល យោងតាមបទបញ្ជាដែលបានអនុវត្ត កងរាជអាវុធហត្ថខេត្ត នៅតែបន្តទប់ស្កាត់និងបង្រ្កាបបទល្មើសអនឡាញ គ្រឿងញៀន ក្មេងទំនើង និងការពារបូរណភាពទឹកដីអោយបានជាដាច់ខាតផងដែរ។
តបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អះអាងថា រាជរដ្ឋាភិបាល ផ្តល់ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈយុទ្ធសាស្ត្រជាអាទិភាពចំនួន៤ គឺទី១- លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ ទី២- អនុវត្តតាមផែនការសកម្មភាពជាតិ ស្ដីពីស្ត្រី សន្តិភាពនិងសន្តិសុខ។ទី៣- លើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រការងារសមរម្យនឹងកន្លែងដែលមានមេត្រីភាព សម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកលសំដៅធានាឲ្យប្រជាពលរដ្ឋ គ្រប់រូបទទួលបានដោយសមធម៌។ និងទី៤-ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ចគិតគូរពី សុខុមាលភាព អភិវឌ្ឍបៃតងការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ប្រកបដោយបរិយាបន្ន៕ (អត្តបទឈឹម មករា)







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣