ព័ត៌មាន
កម្ពុជាត្រៀមសហការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ដារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ
ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ថ្មីៗនេះ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ តំណាងអង្គទូត និងបណ្តាដៃគូអភិវឌ្ឍន៍នានា ស្តីពីវឌ្ឍនភាពនៃការរៀបចំស្តារជីវភាពគ្រួសារភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចន ណារិទ្ធ ជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ បាន បង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍជាតិ -អន្តរជាតិទាំងអស់ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។
ឯកឧត្តម ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយនូវផលលំបាកនានាដែលពលរដ្ឋរងគ្រោះពីការឈ្លានពានរបស់ថៃ និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងរយៈពេលចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។
ឯកឧត្តមបន្តថា ក្រៅពីអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ជួយដល់ពលរដ្ឋភៀសសឹកក្នុងការស្តាជីវភាពឡើងវិញ, ការផ្តល់ជំនួយនានារបស់បណ្តាដៃគូអភិវឌ្ឍន៍ និងបណ្តាលប្រទេសជាមិត្តមានសារសំខាន់ ជាពិសេសលើការងារស្តារហេដ្ឋារចនាសម្ព័នដូចជាផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ដែលរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ថៃ។ ហេដ្ឋរចនាសម្ព័នទាំងនេះមានសារសំខាន់សម្រាប់ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងជីវភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះ ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ស្វាគមន៍ និងត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួល នូវរាល់ការចូលរួមនានារបស់ដៃគូរ និងបណ្តាលប្រទេសជាមិត្ត ដើម្បីស្តារជីវភាពរបស់ពលរដ្ឋភៀសសឹក។ អត្ថបទ៖ គឹមហុក



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣