ព័ត៌មាន
ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក
អនុប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា ១ខ្នង មាន៥បន្ទប់ និង សមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលជាការចូលរួម ចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅ សាលាបឋមសិក្សា ត្រពាំងផ្តៀក ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិ កន្លងទៅ និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ តែងតែចាត់ទុក ការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានស្តារ និងពង្រឹងវិស័យ អប់រំជាបន្តបន្ទាប់ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សានៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តកំពង់ធំ ឯកឧត្តមជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ តែងតែខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសបាន បន្សល់ទុកនូវអគារសិក្សា និងសមិទ្ធផល នានាជាច្រើន ទាំងនៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

លោកជំទាវបណ្ឌិត បន្តថា ជុំវិញវិស័យអប់រំនេះ សាលាបឋមសិក្សាត្រពាំងផ្តៀក គឺជាថ្នាលសិក្សាគ្រឹះមួយដ៏សំខាន់ ដែលបាន ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នង ឬស្សីជំនាន់ក្រោយប្រកបដោយគុណភាព។ បញ្ហានេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំង អស់ ពិតជាមានចិត្តសប្បាយរីករាយ ដែលបានចូលរួមវិភាគទានក្នុងដំណើរការពង្រឹងវិស័យអប់រំនៅកម្ពុជា ដែលជាបុព្វហេតុកសាង ធនធានមនុស្សប្រកបដោយចំណេះដឹងគ្រប់គ្រាន់ ដែលអាចចូលរួមចំណែក ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ច កោណរបស់រាជរដ្ឋាភិបាល។ ការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស គឺជាកម្លាំងបន្ដវេន និងធនធានមនុស្សប្រកប ដោយសក្ដានុពល នឹងនាំឱ្យប្រទេសជាតិកាន់តែរីកចម្រើន និងមានការអភិវឌ្ឍជាលំដាប់។ ជាក់ស្តែង ក្រៅពីអគារសិក្សា ១ខ្នង មាន ៥បន្ទប់នេះ សមិទ្ធផលនានាដូចជាក្លោងទ្វារសាលា ការជួសជុលអគារសិក្សា ការសាងសង់ផ្ទះបាយ និងការចាក់ដីបន្ថែម ដើម្បីផ្ដល់ ជូននូវទីតាំងកន្លែងសិក្សា និងបរិស្ថាន ដែលល្អប្រសើរ និងកាន់តែទាក់ទាញក្មួយៗឱ្យខិតខំសិក្សារៀនសូត្រផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកនាយក លោកគ្រូអ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារសិក្សានេះឡើង សម្រាប់បម្រើវិស័យអប់រំ និងសម្រួលដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នាក្នុងដំណើរឆ្ពោះទៅ សម្រេចនូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣