ព័ត៌មាន
ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញជាង ២០០ គ្រួសារ បានចាប់ឆ្នោតជ្រើសរើសជម្រកបណ្តោះអាសន្នថ្មី
នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តឧត្តរមានជ័យបានធ្វើការចាប់ឆ្នោតដើម្បីជ្រើសរើសយកលេខរាងចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមិនអាចទាន់បានវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះប្រមាណ ២០៣គ្រួសារ ដោយសារតែតំបន់នោះស្ថិតក្នុងតំបន់បន្ទាត់ក្រហម ពេលនេះ កំពុងចាប់ឆ្នោតជ្រើសរើសលេខរាងដើម្បីទទួលបានផ្ទះដែលជាជម្រកថ្មីសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា ដោយមានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមកលើបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងការស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុខសុវត្ថិភាពនោះ។
រាជរដ្ឋាភិបាលបានសាងសងជម្រកបណ្តោះអាសន្នថ្មីជូនដល់បងប្អូនដែលមិនអាចទាន់បានវឹលត្រឡប់ទៅលំនៅឋានវិញបានរស់នៅប្រកបដោយភាពកកក្តៅជំនួសការរស់នៅដោយបោះតង់កៅសូផ្ទាល់ដីទំរាំបញ្ហាជម្លោះព្រំដែនបានដោះស្រាយរួចរាល់ទើបអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅរស់នៅលំនៅឋានរបស់បងប្អូនវិញប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋភៀសសឹកដែលទទួលបានជម្រកថ្មីរស់នៅជាបណ្តោះអាសន្ននាពេលនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក។
ប្រជាពលរដ្ឋបានបន្តថា សម្រាប់ជម្រកស្នាក់នៅថ្មីនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ការគិតគូរពីប្រមុខរាជរដ្ឋាភិបាលមកលើប្រជាពលរដ្ឋភៀសសឹកគ្រប់គ្នាបានរស់នៅស្រួលមិនលំបាកដូចការរស់នៅក្នុងជំរុំដោយការក្រាលបោះតង់កៅសូនោះទេទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូរខ្ពស់ពីថ្នាក់ដឹកនាំជួយដល់ពលរដ្ឋក្នុងគ្រាលំបាក៕ អត្ថបទ៖ ឃិន សារិទ្ធ














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣