ព័ត៌មាន
អ្នកតំណាងរាស្ត្រមណ្ឌលកំពត ណែនាំឱ្យរក្សាស្មារតីសាមគ្គីភាពបន្តជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល
អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានណែនាំឲ្យមន្ត្រីរាជការ សមាជិកបក្ស និងប្រជាពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីភាព ពង្រឹងការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ព្រមទាំងរួមគ្នាការពារសន្តិភាព និងបម្រើប្រជាជនដោយចិត្តស្មោះត្រង់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។
ការណែនាំនេះ ត្រូវបានលើកឡើងដោយឯកឧត្តម សោម ចិន សមាជិកគណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារបក្សចុះជួយក្រុងកំពត ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ដែលបានរៀបចំធ្វើឡើងនៅមន្ទីរគណបក្សក្រុងកំពត នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឲ្យសមាជិកបក្ស និងមន្ត្រីពាក់ព័ន្ធ ត្រូវយកប្រជាជនជាគន្លឹះសំខាន់ក្នុងការបំពេញភារកិច្ច ដោយត្រូវធ្វើខ្លួនជាមិត្តជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងយកមហាជនជាគ្រឹះនៃការងារ។ ឯកឧត្តមបានលើកឡើងផងដែរថា មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ “ចាញ់កុំរាថយ ឈ្នះកុំអួតអាង នៅឲ្យគេស្រឡាញ់ ចេញទៅឲ្យគេស្រណោះ” ដើម្បីកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យបន្តជឿជាក់ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយន្តការដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈវិធីសាស្ត្រសន្តិភាព និងច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវរួមគ្នាការពារសន្តិភាព និងបង្កើនស្មារតីជាតិនិយម ដើម្បីថែរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស។
ឯកឧត្តមបានបន្ថែមថា ក្នុងស្ថានភាពបច្ចុប្បន្ន កូនខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គី ស្មាប្រកៀកស្មា ខ្នងទល់ខ្នង ក្នុងស្មារតីជាតិខ្មែរតែមួយ ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះដែរ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញការងារ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រកបដោយភាពស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងពង្រឹងការអនុវត្តអភិបាលកិច្ចល្អ ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែប្រសើរឡើង៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣