ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ស្ពឺ រៀបចំបង្ហាញទស្សនីយភាពលោ្ខន សិល្បៈ កីឡា អបអរទិវានារីអន្តរជាតិ ៨មីនា
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសហការរៀបចំបង្ហាញទស្សនីយភាពល្ខោនបាសាក់ សិល្បៈ ហាត់កីឡា រត់ប្រណាំង បញ្ចាំងភាពយន្តកុនខ្នាតតូច និងការតាំងពិព័រណ៍ផលិតផលជាដើមនៅកីឡដ្ឋានកំពង់ស្ពឺ ក្រុងច្បារមន ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ហើយព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមការងារអញ្ជើញចូលរួមទស្សនាផងដែរ។

បើតាមតំណាងក្រុមសិល្បៈ មកពីខេត្តតាកែវ បានថ្លែងប្រាប់ BTV យប់នៅថ្ងៃទី៧ ខែមីនានេះថា ក្រុមសិល្បៈល្ខោនបាសាក់ទាំងអស់គ្នា មានការពេញចិត្តជាខ្លាំង ដែលបានចូលរួមបង្ហាញទស្សនីយភាពល្ខោនបាសាក់ អបអរសាទរទិវានារីអន្តរជាតិ ៨មីនា ដោយមានប្រជាពលរដ្ឋជិតឆ្ងាយច្រើនកុះករអញ្ជើញចូលរួមទស្សនា និងបានបង្ហាញពីការគាំទ្រកាន់តែខ្លាំង ការលើកកម្ពស់សម្បត្តិវប្បធម៌ខ្មែរ និងធនាបានការអភិរក្ស អភិវឌ្ឍន៍ឲ្យបានល្អប្រសើរ។

ពលរដ្ឋចាស់ក្មេង បានថ្លែងថា ព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ៨ មីនាឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ស្ពឺបានរៀបចំមានលក្ខណៈខុសប្លែកពីឆ្នាំកន្លងមក ពោល គឺមានរៀបចំកម្មវិធីបង្ហាញទស្សនីយភាពសិល្បៈ វប្បធម៌ កីឡា និងការងារបង្ហាញតាំងបង្ហាញផលិតផល ដែលមានភាពទាក់ទាញ ហើយពលរដ្ឋនានានោះ ក៏ចង់ឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយ បង្ហាញសក្ខានុពលខេត្តឲ្យបានច្រើន សន្តិសុខ សណ្តាប់ធ្នាប់ល្អ ដើម្បីទាក់ទាញពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលរួមទស្សនា សិក្សាស្វែងយល់ ក៏ទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ មកបណ្តាក់ទុននៅក្នុងខេត្តឲ្យបានច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចបង្កើនឱកាសការងារកាន់តែច្រើន។

សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ហើយប្រធានបទ ចង់រំលឹកថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ៕ អត្ថបទ៖ ស៊ុម សុខជា











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣