ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យតម្លៃប្រេងតាមស្ថានីយប្រេងឥន្ធនៈក្នុងក្រុងកំពង់ឆ្នាំង
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពលក់ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនានាៗ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លៀតឱកាសឡើងថ្លៃប្រេងឥន្ធនៈមិនសមស្រប ដែលអាចកើតឡើងពីកង្វល់ទីផ្សារអន្តរជាតិ ឬព័ត៌មានផ្សេងៗ។

លទ្ធផលនៃការពិនិត្យបានបង្ហាញថាស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង មិនមានការឡើងថ្លៃខុសប្រក្រតីនោះទេ គឺបានលក់តាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ជាផ្លូវការ។ ជាពិសេស ក្រុមហ៊ុនតេលាខ្មែរ និងកាល់តិច ក្នុងតំបន់នេះ មានស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់ធានាការផ្គត់ផ្គង់ជាប្រចាំដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំទិញប្រេងឥន្ធនៈស្តុកទុក លើសពីតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យផ្សេងៗ ដូចជាគ្រោះថ្នាក់ឆាបឆេះ ឬប៉ះពាល់ដល់សុវត្ថិភាពផ្ទះល្វែង និងសណ្តាប់ធ្នាប់សង្គម។
ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តតាម ដានយ៉ាងដិតដល់ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកណាដែលព្យាយាមឡើងថ្លៃខុសច្បាប់។
ការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពតម្លៃទីផ្សារ ជាពិសេសក្នុងវិស័យប្រេងឥន្ធនៈ៕ កាំង ហុងវាស្នា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣