ព័ត៌មាន
អាជ្ញាធរនឹងបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ មីនាស្អែកនេះតទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី៩ ខែមីនានេះបានជូនដំណឹង ស្តីពីការបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា៖ គម្រោងការងារស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក ប្រវែង ១៨ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ នៅលើកំណាត់ផ្លូវខេត្តលេខ ៣៧១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លង នឹងចាប់ផ្តើម អនុវត្តការងាររុះរើស្ពានដែកបេឡេត៍ចាស់ ដើម្បីបើកដំណើរការអនុវត្តការដ្ឋានស្ពានថ្មីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះហើយ។
ដោយស្ថានភាពផ្លូវវាងការដ្ឋានខាងលើ ត្រូវធ្វើដំណើរតាមផ្លូវលំក្រាលដីល្បាយថ្ម ប្រវែង ៤គីឡូម៉ែត្រ មាន ទទឹងតូច និងគ្រឹះមិនរឹងមាំ សម្រាប់ទ្រទម្ងន់រថយន្តប្រភេទដឹកទំនិញធុនធំ ដែលអាចបណ្តាលឱ្យកកស្ទះចរាចរ និង ធ្វើឱ្យស្រុតខូចខាតតួផ្លូវពេលរថយន្តធុនធំឆ្លងកាត់។ ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានានូវការ ធ្វើចរាចរណ៍សម្រាប់រថយន្តប្រភេទទេសចរណ៍ ឬរថយន្តប្រភេទលក្ខណៈគ្រួសារ ព្រមទាំងរថយន្តដឹកទំនិញធុនតូច ធ្វើដំណើរបានដោយរលូន និងសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមធ្វើការជូនដំណឹង បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៣៧១ (ឆ្លង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖
បិទចរាចរណ៍ទាំងស្រុងយានយន្តធុនធំគ្រប់ប្រភេទ ទម្ងន់ផ្ទុកសរុបចាប់ពី ១៥តោន និងសូមបង្វែរ ទិសដៅចរាចរណ៍តាមផ្លូវជាតិលេខ ៧៣ (ឆ្លង-ប្រធាតុ) សម្រាប់ការដឹកទំនិញមកកាន់ខេត្តក្រចេះ
ចំពោះរថយន្តធុនតូច ប្រភេទទេសចរណ៍ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញធុនតូចចាប់ពី ១៥តោនចុះ និងម៉ូតូ-កង់ អាចធ្វើចរាចរណ៍បានធម្មតាតាមរយៈផ្លូវវាង ប្រវែង ០៤គីឡូម៉ែត្រ ដែល ក្រុមការងារបានដាក់ទិសបង្ហាញទីតាំងធ្វើដំណើរ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយក្ដីអនុគ្រោះ រហូតដល់ការដ្ឋានស្ថាបនាស្ពានព្រែកសំរោងបានរួចរាល់ជាស្ថាពរ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះសង្ឃឹមយ៉ាងមុតមាំថាៈ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំណាត់ផ្លូវខេត្តលេខ ៣៧១ ខាងលើ ពិតជាអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះដោយស្មារតី យោគយល់ខ្ពស់៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣