ព័ត៌មាន
លីគអាជីពនារី Queen Legends លើកទី៣ ត្រឡប់មកវិញ សប្ដាហ៍នេះ រំពឹងមានការប្រកួតប្រជែងកាន់តែខ្លាំង
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Queen Legends រដូវកាលទី៣ លើវិញ្ញាសា Mobile Legends: Bang Bang នឹងត្រឡប់មកវិញ ក្នុងសប្ដាហ៍នេះ ជាមួយការប្រកួតវិលជុំ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ជាមួយក្ដីរំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង។
សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកកម្រិតអាជីពផ្នែកនារី រដូវកាលថ្មីនេះ មានបេក្ខភាព ៨ក្រុមចូលរួម ដែលសុទ្ធសឹងជាក្រុមខ្លាំង ស្របពេលក្រុមជើងឯក ២សម័យ CFU Serendipity បានផ្លាស់ប្ដូរឈ្មោះថ្មីមកជាក្រុម Weibo Gaming ដើម្បីបន្ដយុទ្ធនាការការពារតំណែងជើងឯករបស់ខ្លួន។
យោងតាមគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍ Queen Legends នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media ដូចសព្វដង ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមចូលរួមប្រកួតប្រជែងរដូវកាលនេះ មានការត្រៀមលក្ខណៈកាន់តែល្អប្រសើរ ទាំងការរៀបចំក្រុម ទាំងសមត្ថភាពកីឡាការិនីម្នាក់ៗ ដែលនឹងជំរុញឲ្យមានការប្រកួតប្រជែងកាន់តែស្វិតស្វាញ់ និងជក់ចិត្តថែមទៀត។
គួរដឹងថា ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Queen Legends នេះ រៀបចំដោយក្រុមហ៊ុន T.Y Media សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដោយមានការឧបត្ថម្ភគាំទ្រពី VSHOPKH និង TADA Cambodia ជាដើម ដើម្បីជំរុញដំណើរការរៀបចំការប្រកួតឲ្យកាន់តែល្អប្រសើរ ពិសេសរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន សម្រាប់ត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ។
សម្រាប់រដូវកាលថ្មីនេះដែរ ក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមខ្លាំងចំនួន ៦ នឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ ដើម្បីបន្ដការប្រកួតវគ្គ Play-Off ឆ្ពោះទៅរកក្រុមជ័យលាភី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់កីឡាអេឡិចត្រូនិក Queen Legends ឆ្នាំនេះ? អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣