ព័ត៌មាន
សហព័ន្ធលើកទម្ងន់កម្ពុជាជ្រើសរើសសមាជិកប្រតិបត្តិបន្ថែមត្រៀមស៊ីហ្គេមលើកទី ៣៤ ឆ្នាំ២០២៧
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជ្រើសរើសសមាជិកប្រតិបត្តិបន្ថែម ក្នុងដំណើរត្រៀមការប្រកួតស៊ីហ្គេមលើកទី ៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ក្នុងអង្គសន្និបាតវិសមញ្ញលើកទី១ ដើម្បីពិនិត្យ និងសម្របសម្រួលការងារ ឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្នុងការជំរុញ ប្រភេទកីឡានេះឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង។

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ការរៀបចំសន្និបាតវិសមញ្ញ លើកទី១ នេះគឺដើម្បីពិនិត្យ និងសម្របសម្រួលការងារ ឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២៦ សម្របសម្រួលការងារមួយចំនួនដូចជា បូកសរុបវឌ្ឍនភាពការងារឆ្នាំចាស់ និងលើកទិសដៅអនុវត្តបន្តឆ្នាំបន្តបន្ទាប់ទៀត ក្នុងការជំរុញ ប្រភេទកីឡានេះឲ្យមានការរីកចម្រើន ត្រៀមខ្លួនចូលរួមការប្រកួតកម្រិតអន្តរជាតិនានាឆ្នាំ២០២៦ និងត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី

សូមបញ្ជាក់ថា សន្និបាតវិសមញ្ញនេះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានសម្រេចតែងតាំងសមាជិកចំនួន ៥ រូបបន្ថែមរួមមាន ឯកឧត្តម វ៉ា ស៊ិនភីរម្យ លោក ខៀវ សុខា និងលោក សឿន យី អនុប្រធានសហព័ន្ធ រីឯលោក រតនៈ សុផានីន ជាអគ្គលេខាធការរង រួមទាំងលោកស្រី ផល សុគន្ធា ជាអគ្គហេរញ្ញិករង ។ សមាជិកប្រតិបតិ្តទាំង៥រូបនេះ បន្ថែមលើសមាជិកប្រតិបតិ្តចាស់ដែលមានស្រាប់។

ដូច្នេះក្នុងអាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ មានអនុប្រធាន មានចំនួន ១៤ រូប អគ្គលេខាធិការ និងនាយកលេខាធិការដ្ឋានចំនួន ៤ នាក់ អគ្គហិរញ្ញិក និងអគ្គហិរញ្ញិករង មានចំនួន ៤ នាក់ និងសមាជិកប្រតិបត្តិចំនួន ៥ នាក់ សរុប ២៧នាក់ កើនឡើងចំនួន ៣១ រូប៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣