ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ វិស័យកសិកម្មកាន់តែធន់ នាំចេញកាន់តែច្រើន និងរក្សាសន្តិសុខស្បៀងកាន់តែល្អ
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចឱ្យដឹងថា វិស័យកសិកម្មនៅកម្ពុជាកាន់តែមានភាពធន់ខ្លាំង ខណៈការនាំចេញកសិផលកម្ពុជា បាននិងកំពុងបន្តមានកំណើន ជាពិសេសការរក្សាសន្តិសុខស្បៀងក្នុងស្រុកបានល្អប្រសើរ ទោះបីមានការប្រែប្រួល បញ្ហាអាកាសធាតុ និងភាពមិនប្រាកដប្រជានៅលើពិភពលោកក៏ដោយ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងក្នុងឱកាសអញ្ជើញជាវាគ្មិនក្រោមប្រធានបទ៖ ការស្វែងយល់ពីរបៀបដែលថាមពលស្អាត រួមផ្សំជាមួយហេដ្ឋារចនាសម្ព័ន្ធ SEZ បង្កើតប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់សម្រាប់ចង្កោមអេឡិចត្រូនិច និងរថយន្ត នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន–កម្ពុជាឆ្នាំ២០២៦ ថា ជុំវិញវិស័យកសិកម្ម, ពីមុនកម្ពុជាបានផ្តោតតែលើសន្តិសុខស្បៀងតែប៉ុណ្ណោះ ខណៈបច្ចុប្បន្នវិស័យនេះបានក្លាយជាសរសរស្តម្ភមួយនៃសេដ្ឋកិច្ចកម្ពុជា ដែលបានពឹងផ្អែកនៅលើវិស័យជា ច្រើន ហើយវិស័យទំាងនោះក៏ជួបប្រទះនូវបញ្ហាប្រឈមជាច្រើនផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ទាក់ទិនវិស័យកសិកម្មនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលបានជំរុញជារបៀបវារៈនៃការអភិវឌ្ឍវិស័យ កសិកម្មលើសមុន តាមយៈការជំរុញផលិតកម្មកសិកម្ម និងការបង្កើនផលិតភាព គុណភាព សុវត្ថិភាព ការលើកកម្ពស់ការកែច្នៃផលិត- ផលកសិកម្ម ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ, បច្ចុប្បន្នវិស័យនេះបានឈានដល់ដំណាក់កាលមួយ ដែលមានភាពធន់ខ្លាំង ខណៈកន្លងមកបានជួបបញ្ហាប្រឈមជាច្រើនអំពីបញ្ហាអាកាសធាតុ។ ជុំវិញការប្រែប្រួលអាកាសធាតុនេះ បាតុភូតអាមីញ៉ូជាបញ្ហាថ្មីមួយដែល ពិភពលោកកំពុងព្រួយបារម្ភ ដោយរួមជាមួយកម្ពុជាផងដែរ។ ទោះបីបញ្ហាប្រឈមកំពុងជួបប្រទះលើការខ្វះខាតស្បៀង ថ្លៃចំណាយខ្ពស់ និងអតិផរណាចំណីអាហារហក់ឡើងក៏ដោយ ក៏កម្ពុជារក្សាភាពធន់ និងបានកំពុងបន្តនាំចេញមានកំណើនកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមទៀត ចំណែកការអភិវឌ្ឍប្រកបដោយភាពបៃតង និងមានតម្លៃបន្ថែមខ្ពស់វិញ, នេះគឺបញ្ហាមួយដែល រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម ខណៈកសិផលរបស់កម្ពុជាជាច្រើនដូចជា ម្រេចកំពត គ្រាប់ស្វាយ ចន្ទី សុទ្ធតែជាកសិផលដែលមានគុណភាពខ្ពស់ ពោលគឺវិស័យកសិកម្ម កម្ពុជាមិនត្រឹមសម្រាប់ផ្គត់ផ្គង់ជាសន្តិសុខស្បៀងប៉ុណ្ណោះទេ គឺកម្ពុជាចង់ឱ្យវិស័យកសិកម្ម ជាវិស័យមួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ខណៈបច្ចុប្បន្នវិស័យនេះបានកំពុង ដើរឆ្ពោះទៅមុខ។
សូមបញ្ជាក់ថា ជុំវិញការនាំចេញកសិផលនេះ បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅក្នុងខែមករា ឆ្នាំ២០២៦នេះ កសិផល ដែលកម្ពុជានាំចេញមានកំណើនល្អប្រសើររួមមាន៖ ការនាំចេញអង្ករ មានទឹកប្រាក់ ចំនួន ៦៥ លានដុល្លារ កើនជាង ១៧%, កៅស៊ូជាង ៦២ លានដុល្លារ កើន ២៦%, ចេកស្រស់ជាង ១៤ លានដុល្លារ កើនជាង ២៥%, ម្រេច ជាង ២ លានដុល្លារ កើនជាង ៣០០% និង កសិផលផ្សេងៗទៀតជាង ២ លានដុល្លារ កើនជិត ៥០% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣