ព័ត៌មាន
រដ្ឋមន្ត្រីធម្មការ៖ ការលះបង់ និងសេចក្ដីសប្បុរសរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទើបពលរដ្ឋប្រសិទ្ធនាមសម្ដេចថា «មាតាមនុស្សធម៌»
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមមូលបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។
ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីពេលកន្លងទៅគឺ«ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសន្តិភាព» ហើយសម្តេចតែងតែការពារតម្លៃស្ត្រីខ្មែរ និងថ្កោលទោសរាល់ការប្រមាថមើលងាយស្ត្រី ជាពិសេសនៅក្នុងបរិបទនៃការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។ ដោយឡែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏តែងតែលើកកម្ពស់តម្លៃស្ត្រី ដោយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវទង្វើរើសអើងគ្រប់ទម្រង់ដែលជះឥទ្ធិពលអវិជ្ជមាន ឬធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ស្ត្រីនៅក្នុងសង្គម តាមរយៈការផ្តល់ការគោរព និងការការពារសិទ្ធិស្ត្រី។ ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់សម្តេចមហាបវរធិបតី, រាជរដ្ឋាភិបាលបានកំណត់យក«មនុស្ស»ជាអាទិភាពចម្បងក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ «ការអភិវឌ្ឍមូលធនមនុស្ស»ដែលគិតគូរទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន និងការពង្រឹងប្រព័ន្ធគាំពារសង្គម។ បញ្ចកោណមុំទី៤.១ ស្តីពី«ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន»បានផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបានទប់ស្កាត់ គ្រប់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការអនុវត្តសិទ្ធិ ភាពជាអ្នកដឹកនាំ ដើម្បីកាត់បន្ថយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការមានផ្ទៃពោះវ័យជំទង់ ព្រមទាំងលើកកម្ពស់ សុខភាពសាធារណៈ ដូចជាបញ្ហាកង្វះអាហារូបត្ថម្ភនារី និងកុមារជាដើម។
ទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានប្រារព្ធឡើងដើម្បីរំឭកនៅទូទាំងពិភពលោកចំពោះសារៈសំខាន់ និងគុណតម្លៃនៃការចូលរួមរបស់ស្ត្រី និងសមិទ្ធផលនានា ដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី ដោយពុំរើសអើង បែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ចឬនិន្នាការនយោបាយដែល កន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ ជាក់ស្តែងមានដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាដើម ដែលប្រជាពលរដ្ឋទូទៅប្រសិទ្ធនាមថា មាតាមនុស្សធម៌។
ឯកឧត្ដមរំលេចបន្ថែមថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកបានលះបង់កម្លាំងកាយ ចិត្ត សតិបញ្ញា និងទ្រព្យធនជាច្រើនជួយដល់សង្គមជាតិ និងស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត ដែលបានថ្លែងថា «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»៕ ដោយ៖ គង់ ឌិន













-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន4 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ