ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ច៖ រដ្ឋាភិបាលនឹងមានគោលនយោបាយឧបត្ថម្ភធនបើមានការប្រែប្រួលតម្លៃប្រេងសាកល
អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារសាកល ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពដែលផ្តោតលើការឧបត្ថម្ភធន និងការត្រួតពិនិត្យទីផ្សារ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាស្ថិរភាពផ្គត់ផ្គង់ ក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានប្រាប់ BTV នៅថ្ងៃទី១០ មីនានេះ ថា ដើម្បីការពារអ្នកប្រើប្រាស់រដ្ឋាភិបាលនឹងដាក់ចេញវិធានការឧបត្ថម្ភធន ដើម្បីបញ្ចុះតម្លៃប្រេងក្នុងករណីហក់ឡើងខ្ពស់។ ទន្ទឹមនឹងការដាក់ចេញការឧត្តម្ភធន លោកជឿថា រដ្ឋាភិបាលក៏នឹងមានវិធានការមួយចំនួនទៀត ដូចជា តម្រូវឱ្យបុគ្គលិករដ្ឋមួយផ្នែក អាចធ្វើការពីផ្ទះតាមប្រព័ន្ធអនឡាញ ដែលវិធានការនេះ រដ្ឋាភិបាលធ្លាប់អនុវត្តន៍បានជោគជ័យរួចហើយ កាលពីមានការរីករាលដាលជំងឺកូវីដ-១៩។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា ជាមួយគ្នា រដ្ឋាភិបាលត្រូវបន្តសកម្មភាពចុះត្រួតពិនិត្យតាមស្ថានីយប្រេងឥន្ធនៈឱ្យសកម្មខ្លាំងជាមុន ហើយ លោកក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវលក់ដូរប្រកបដោយសុច្ចរិទ្ធភាព។

សូមបញ្ជាក់ថា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងកាលពីថ្មីនេះថា ក្នុងករណីតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិកើនឡើងចាប់ពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ។ ចំណែក ប្រេងម៉ាស៊ូតតម្លៃចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ដែលនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣